Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៧ លេខ​៧៣ លេខ​៣៧៧ និង​៣៧៧A ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ នឹង​ត្រូវបាន​កែលម្អ លើក​គុណភាព ឲ្យ​ប្រសើរ​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងធ្វើ​ការកែលម្អ​ឡើងវិញ នូវ​ផ្លូវជាតិ​លេខ ៧ (​គ​.​ម ៣០០ ដល់ ៣៣១+២៥០) ផ្លូវជាតិ​លេខ ៧៣(​គម ០០ ដល់ ៥០+០០០) ផ្លូវ​ខេត្ត​លេខ ៣៧៧(​គម​លេខ ០០+៥០០ ដល់ ៣៦+០០០) និង ៣៧៧A(​គម​លេខ ០០+០០០ ដល់ ១៣+៦០០) ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ដើម្បី​កែលម្អ​លើក​គុណភាព ឲ្យ​ប្រសើរ​ឡើងវិញ ។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​។

​គម្រោង​កែលម្អ​នេះ ត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​វិនិយោគ ដោយ​ធនាគារពិភពលោក (World Bank) ដែល​នឹងធ្វើ​ការចាក់​អ៊ុត​ក្រាល​កៅស៊ូ AC និង​កៅស៊ូ​ពីរ​ជាន់ DBST ព្រោះ​វា​រឹងមាំ​ធន់​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ពី​តំបន់​ជនបទ ឆ្ពោះទៅកាន់​សាលារៀន មណ្ឌល​សុខភាព ផ្សារ ទីប្រជុំជន និង​បណ្តាញ​ផ្លូវ​សំខាន់ៗ​ផ្សេងទៀត​៕​ដោយ​៖​កូ​ឡាប

spot_img
×