Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​នៅ នារី​ម្នាក់​ឲ្យ​គេ​ជេរ​ផ្អើល​ពេញ​ប្រទេស បន្ទាប់​បង្គាប់​គ្រប់គ្នា​យក​ពង​មាន់មក​ស្ងោ​ហូប​ម្នាក់​១​គ្រាប់ ដើម្បី​បណ្តេញ​កូ​វីដ​-១៩ ដោយ​អះអាងថា កូន​មីង​ខ្លួន​កើតមក​ចេះ​និយាយ​ឲ្យ​ធ្វើបែបនេះ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម បាន​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ដល់​ថ្នាក់​ជេរប្រទេច​យ៉ាង​ធ្ងន់ៗ ទៅលើ​នារី​ម្នាក់​បាន​ណែនាំ​នៅលើ​បណ្តាញ​សង្គម Tik Tuk ឲ្យ​មនុស្ស​គ្រប់គ្នា​យក​ពង​មាន់មក​ស្ងោ​ម្នាក់​១​គ្រាប់ៗ នោះ​វីរុស​កូ​រ៉ូ​ណា នឹង​ខ្លាច​អត់​ហ៊ាន​មក​ក្បែរ​ទៀតឡើយ ។​

​ការចេញមុខ​មក​និយាយ​យ៉ាង​ចំហរ​បែបនេះ គឺ​ដោយសារតែ​នាង​មានសំណាង​យ៉ាងច្បាស់​ថា កូន​មីង​របស់​នាង​ដែល​ទើបនឹង​កើត​ចេញមក​ប្រិច​នៅក្នុង​ខេត្តតាកែវ​កាលពី​វេលា​ម៉ោង​៣​យប់មិញ ស្រាប់តែ​ចេះ​និយាយ ដោយ​ប្រាប់​តែ​៣​ម៉ាត់​ឲ្យ​ធ្វើតាម​វិធី​ខាងលើនេះ ។​

​បើទោះជា​ខំ​និយាយ​ការពារ​ខ្លួន​ជាមុន មិនមែន​បំណង​ចង់​ល្បី ឬ មាន​ចេតនា​ចង់​លេងសើច​បំពុលសង្គម យ៉ាងណាក៏ដោយ ក៏​មហាជន​ដែល​គ្រាន់តែ​ឮ​នាំគ្នា​ហួសចិត្ត​លាន់មាត់ «​ឆ្កួត​ឡប់​» បាត់ទៅហើយ មិនបាច់ចាំ​ដល់​ជឿ​ជំនឿ​ផ្តេសផ្តាស​នេះ​ដែល​ខ្លាំងពូកែ​ស័ក្តិសិទ្ធិ ខណៈដែល​អ្នកវិទ្យាសាស្ត្រ​នៅលើ​ពិភពលោក កំពុង​ស្រាវជ្រាវ​ឡើង​ក្រ​ញ៉ា​ញ់​ខួរ ពុំទាន់​រកឃើញ​ថ្នាំ​ណា​ឲ្យ​ប្រាកដ ដើម្បី «​កម្ចាត់​» ជំងឺ​នេះ​នៅឡើយ​នោះ ៕ ដោយ​៖ លឹម ហុង​


spot_img
×