Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​អាច​ជាប់គុក​៧​ឆ្នាំ ឬ ពិន័យ​១៤​ម៉ឺន​បាត​! ព្រោះ​ប្រាប់​មិន​ស្តាប់​នៅតែ​លក់​ស៊ុត​កាប់​ថ្លៃ​ខ្ពស់​ហួសប្រមាណ ក្នុង​១​កញ្ច្រែង​តម្លៃ​….

spot_img

​ប្រទេស​ថៃ​៖ ប្រជាជន​នៅក្នុង​ប្រទេស​ថៃ កំពុង​នាំគ្នា​សម្រុក​ទិញ​ម្ហូបអាហារ​ស្តុក​ទុក បន្ទាប់ពី​ការប្រកាស​អំពី​ក្រឹត្យ​បន្ទាន់ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ។ ក្នុងនោះ ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ពេញនិយម​បំផុត ដែលមាន​ស្ទើរ​គ្រប់​ផ្ទះបាយ និង​អាច​ប្រើ​ជា​មុខម្ហូប​មិនចេះ​រីងស្ងួត ។​

​បើទោះជា​មាន​តម្រូវការ​ដ៏​ច្រើន​លើសលុប​យ៉ាងណា ក៏​ពងមាន់​ពុំ​ខ្វះ​នោះដែរ ប៉ុន្តែ អ្វីដែល​ហួសចិត្ត​នោះ គឺថា​អ្នកលក់​ជាច្រើន​បាន​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​កេងចំណេញ​ច្រើន​ជាធម្មតា ។ បច្ចុប្បន្ន​ប្រទេស​ថៃ មាន​សមត្ថភាព​ផលិត​ពង​ប្រហែល ៤០ លាន​គ្រាប់ ក្នុង​មួយថ្ងៃ ចំណោម​ចំនួន​ប្រហែល​២​លាន​ស៊ុត ដែល​ត្រូវបាន​នាំចេញ​។​

​ក្រសួងពាណិជ្ជកម្ម Pathumthani (MOC) បានទទួល​ការជូនដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ហាង​មួយ​ឈ្មោះ Jae Mai នៅ​ក្រុង​សំខាន់​នៃ​ខេត្ត Pathumthani បាននិងកំពុង​លក់​ពង​នៅ​ចំណុច​តម្លៃ​ខ្ពស់ជាង​ការចុះបញ្ជី​តម្លៃ​របស់​ក្រសួងពាណិជ្ជកម្ម​។ មន្ត្រី​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​ហាង​នោះ ដែលមាន​ទីតាំងនៅ​ផ្សារ Than Petch និង​បាន​ជួប​ម្ចាស់​ហាង Suthep Yamthanom ។ ក្នុង​១​កញ្ច្រែង ៣០ ពង ត្រូវបាន​លក់​ក្នុងតម្លៃ ១៧០ បាត ខណៈ​តម្លៃ​ទីផ្សារ បើ​យោងតាម​គេហទំព័រ MOC គឺ ៣,៥០ ទៅ ៣,៦០ បាត ក្នុង​មួយ​ពង ឬ​ប្រហែល ១០៥-១០៨ ក្នុង​មួយ​កញ្ច្រែង​។ ហាង​នេះ​មិនមាន​មូលហេតុ​ច្បាស់លាស់​ថា ហេតុអ្វី​បានជា​ពួកគេ​លក់​ក្នុងតម្លៃ​ខ្ពស់​បែបនេះ​ទេ ព្រោះ​ហាង​នេះ​មាន​ពង​យ៉ាងហោចណាស់ ១០.០០០ ពង នៅ​កាលបរិច្ឆេទ​ត្រួតពិនិត្យ​។ ម្ចាស់​ហាង​ត្រូវបាន​ចាប់ខ្លួន​។​

​មន្ត្រី​ពាណិជ្ជកម្ម​ម្នាក់ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​ត្អូញត្អែរថា ស៊ុត​មានតម្លៃ​ថ្លៃ​ណាស់​។ អ្នកលក់​កំពុង​ទាញយក​អត្ថប្រយោជន៍​ពី​ស្ថានភាព Covid-19 ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា ស៊ុតមាន​តម្រូវការ​ខ្ពស់​។ អ្នកលក់​ទាំងនេះ​បំពាន​ច្បាប់​ទំនិញ មាត្រា ២៨ , ២៩ , ៤០ និង ៤១ ។ ជាការ​ដាក់ទណ្ឌកម្ម​ត្រូវ​ជាប់ពន្ធនាគារ មិន​លើសពី ៧ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​មិន​លើសពី ១៤០.០០០ បាត ឬ​ទាំងពីរ​តែម្តង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod, Nation Thailand)​

spot_img
×