Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូឌុបមក​លេង​ផ្ទះ​សង្សារ ពេលត្រឡប់ទៅវិញ ប្រទះឃើញ​ម៉ូតូ​ទុកចោល លួច​យក ​គេចខ្លួន បាន​៣​ថ្ងៃ ត្រូវ​ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ : បុរស​ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ពេល​ជិះ​ម៉ូតូ​មករក​សង្សារ ហើយ​ប្រទះឃើញ​ម៉ូតូ​ទុកចោល លួច​យក​គេចខ្លួន​បាន​រយៈពេល​៣​ថ្ងៃ ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​កើតឡើង កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ ២០២០ ចំណុច​បុរី​ឧ​ទ្យា​បាសាក់ ស្ថិតនៅ​ភូមិ​១០ តាមផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ យ៉ែម ចាន់ន្នី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​កម្មករ​កោះ​ពេជ្រ មុខរបរ កម្មករ​ធ្វើការ​នៅ​កោះ​ពេជ្រ​​។ នគរបាល​ឃាត់​ជនសង្ស័យ​ឈ្មោះ ញ៉ៅ ឌី​ណា  អាយុ ៣៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ដឹកទំនិញ ស្នាក់នៅ​សង្កាត់​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ពីបទ​លួច​ម៉ូតូ​។ សម្ភារ​បាត់បង់​មាន ម៉ូតូ​១​គ្រឿង ម៉ាក​HONDA TODAY ពណ៌​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1BZ-0219 ។

​លោក សាល ស​ណ្តុះ នាយប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​បណ្ដឹង កាលពី​ថ្ងៃទី​២៤ ខែ មីនា ឆ្នាំ ២០២០ ពី​ជនរងគ្រោះ​ថា បាន​ទុក​ម៉ូតូ​កូន​ទា​(​ធូ​ដេ​) នៅវេលា​កើតហេតុ​ខាងលើ តែ​ជនសង្ស័យ​ម្នាក់ បាន​លួច​យកទៅ​បាត់​។ ក្រោយពេល​ទទួល​បណ្ដឹង​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​ស្រាវជ្រាវ​តាម​ផ្នែក​ជំនាញ លុះដល់​ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ ២០២០ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ នាំយកមក​សាកសួរ​នាំ ។​

​នគរបាល​បន្តថា ជនសង្ស័យ មុន​កើតហេតុ មកលេង​ផ្ទះ​សង្សារ​ខ្លួន ដោយ​ជិះ​ម៉ូតូឌុប ហើយក៏​ឃើញ​ម្ចាស់​ម៉ូតូ​ទុកចោល និង​ភ្លេច​ដក​កូនសោ​ចេញ​ទៀត សម្រេចចិត្ត​លួច​ម៉ូតូ និង​យកទៅលក់​បន្ទប់​ជួល​ខ្លួន​។ ក្រោយមក​ក៏​នាំ​ជនសង្ស័យ​យក​ម៉ូតូ​មកវិញ ប្រគល់​អ្នករងគ្រោះ ចំណែក​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូន​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×