Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធានការ គ្រប់គ្រង ប្រជាពលរដ្ឋ​ខ្មែរ វិលត្រឡប់​មកពី​ថៃ មក​កម្ពុជា​វិញ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ជម្រាបជូន គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្ដីពី​វិធានការ គ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់ មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ការសម្របសម្រួល និង​ការត្រួតពិនិត្យ​សុខភាព ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ ឱ្យបាន​ហ្មត់ចត់ សំដៅ​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្រសួងមហាផ្ទៃ បានស្នើ​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ចាត់ចែង​អនុវត្ត នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖

​ក​-​សម្រាប់​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ត្រូវបង្កើត​ក្រុមការងារ​មួយ ដើម្បី​ទទួលខុសត្រូវ សម្របសម្រួល និង​ដឹកនាំ​ការងារ ទទួល​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​ធ្វើការ​ទំនាក់ទំនង សម្របសម្រួល ជាមួយ​អាជ្ញាធរខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច នៅ​ប្រទេស​ថៃ ដើម្បី​សម្រួល ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​វិលត្រឡប់ ចូលមក​ប្រទេស​កម្ពុជា​វិញ ហើយ​ត្រូវ​សហការ​ជាមួយ សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន ដើម្បី​អនុវត្ត​វិធានការ​ច​ត្តា​ឡឺ​ស័ក ក្នុងការ​ត្រួតពិនិត្យ​សុខភាព និង​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន ចូលមក​ប្រទេស​កម្ពុជា​ផងដែរ និង​ត្រូវ​រៀបចំ កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន ស្បៀង គ្រឿងឧបភោគ​បរិភោគ ថ្នាំពេទ្យ និង​បុគ្គលិក​ពេទ្យ ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ និង​ថែទាំ​សុខភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងពេលដែល​ពួកគាត់​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​តំបន់​ព្រំដែន ដើម្បី​រង់ចាំ​ត្រឡប់ ទៅ​លំនៅឋាន​រៀងខ្លួន ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កុមារ ទារក ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកមាន​ជំងឺ ព្រមជាមួយ​គ្នា​នោះ ត្រូវ​ចាត់ចែង​កម្លាំង​ធានា ការពារ​សុវត្ថិភាព និង​ទ្រព្យសម្បត្តិ របស់​ពួកគាត់​ផងដែរ ហើយ​ត្រូវ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិល​ត្រឡប់មកវិញ និង​ផ្ដល់ព័ត៌មាន ជូន​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ ដើម្បី​ចូលរួម​សហការ​ចាត់ចែង ទទួល​ដឹកជញ្ជូន​គាត់​វិលត្រឡប់ ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន ប្រកបដោយ​សុវត្ថិភាព​។​

​បើតាម​សម្តេច ស ខេង សម្រាប់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវបង្កើត​ក្រុមការងារ​មួយ ដើម្បី​ទទួលខុសត្រូវ និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​វិលត្រឡប់ ពី​ប្រទេស​ថៃ និង​ត្រូវ​ទាក់ទង ចូលរួម​សហការ ជាមួយ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​ថៃ ដើម្បី​ជួយឧបត្ថម្ភ​ដោះស្រាយ ដល់​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​លំនៅដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព សុខភាព និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ព្រមទាំង​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ផងដែរ ព្រមជាមួយ​គ្នា​នោះ អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ទាំងអស់​ត្រូវ​ណែនាំ និង​ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងការ​អនុវត្តន៍​វិធានការ​ដាក់ខ្លួន ឱ្យដាច់​ដោយ​លែ​ក​រយៈពេល ១៤​ថ្ងៃ ឱ្យ​ស្របតាម​នីតិវិធី បានកំណត់​ដោយ​ក្រសួងសុខាភិបាល ហើយ​អាជ្ញាធរ​មូលដ្ឋាន ទាំងអស់ ក៏ត្រូវ​សហការគ្នា បង្កើន​សកម្មភាព​ផ្សព្វផ្សាយ តាម​គ្រប់​រូបភាព ឲ្យ​បាន​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×