Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ស្នើ​ទៅ​សម្តេច ប្រធានរដ្ឋសភា ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ចំនួន​៥ ក្រសួង​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល ស្នើ​ទៅ​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ចំនួន​៥ ក្រសួង គឺ​ក្រសួងយុត្តិធម៌​
​ក្រសួង​ប្រៃសណីយ៍​និង​ទូ​គមនាគមន៍ ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​មុខងារសាធារណៈ ។ នេះ​បើ​យោងតាម​លិខិត​របស់​រាជរដ្ឋាភិបាល ដែល​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​យប់​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា យោងតាម​ព្រះរាជក្រឹត្យ ស្តីពី​ការ​តែ​តាំង​រាជរដ្ឋាភិបាល កម្ពុជា និង​ដោយ​យោងតាម​តម្រូវការ​ចាំបាច់​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ខ្ញុំ​សូម​ស្នើ​សម្តេច​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់រ​ដ្ឋ​ភាព លើ​ការតែងតាំង និង​កែសម្រួល សមាសភាព​នៃ​រាជរដ្ឋាភិបាល ដូចជា​មាន​រាយ​នាម​ខាងក្រោម​៖
១)​តែងតាំង​ទេសរដ្ឋមន្ត្រី គឺ​១)​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​ទេសរដ្ឋមន្ត្រី ២)​ឯកឧត្តម​ហ៊ឹម ឆែម ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ៣) ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ៤) ឯកឧត្តម​ត្រាំ អ៊ីវតឹក ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ៥)​ឯកឧត្តម ពេជ្រ ប៊ុនធិន ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

២)​កែសម្រួល និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី គឺ​១) ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២)​ឯកឧត្តម កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៣)​ឯកឧត្តម​ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ៤)​ឯកឧត្តម ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ៥) ឯកឧត្តម ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា មេត្តា​ពិនិត្យ​លើ​សេចក្តីស្នើសុំ​នេះ ដោយ​ក្តី​អនុគ្រោះ​៕​ដោយ៖កូឡាប

spot_img
×