Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី ២៨ ​ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​​រាសី​ស្រុតចុះ​។​ សម្រាប់​ថ្ងៃនេះដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​បន្តិច ដូចនេះ​ត្រូវខិតខំ​ចាត់ចែង​ការងារ​ចាស់ៗ​ប្រសើរ​ជាង​ព្រោះថា​តែង​ហុច​ផល​ល្អៗ​ត្រឡប់មកវិញ​ផង​។​

ការងារ ៖ នាពេលនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​គប្បី​ប្រញាប់​បញ្ចប់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​នឹង​ជួប​ការលំបាក​ជាង​នេះ​ពុំខាន​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

ឆ្នាំឆ្លូវ

​ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​មាន​ភាព​សុខដុម និង មាន​ជោគជ័យ​គួរសម​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

ឆ្នាំខាល

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖នៅ​ថ្ងៃ​នេះផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ឆ្លើយតប​មកវិញ​ឃើញថា​គ្រាន់​ជាទី​កក់ក្តៅ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការហូរចូល​បាន​គ្រាន់​ចាយវាយ និង មាន​ភាព​សុខដុម​គួរសម​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច៕

ឆ្នាំថោះ

​ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​អារម្មណ៍​ផ្លាស់ប្តូរ​និង​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់​ច្រើន​។​ដោយឡែក​បញ្ហា​ការប្រកប​ការងារ​ក៏​តែង​ជួប​រឿង​រាវ​រាំងស្ទះ និង រឿង​រាវ​មិនល្អ​យាយី​ផង​។​

ជំនួញ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំរោង

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​កើត​នូវ​រឿង​រាវ​កំប៉ិកកំប៉ុក​កកូរ​ផ្លូវចិត្ត​ចំពោះមុខ​ផង​។​

ជំនួញ  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នាច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំម្សាញ់

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​ ការរស់នៅ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​នាំឱ្យ​ទុក្ខព្រួយ​ផ្លូវចិត្ត​ផង​។​

ការងារ ៖នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​ធ្វើ​ដោយ​ចិត្ត​ត្រជាក់​តែង​សម្រេច​ជោគជ័យ​ដូចគ្នា​។​

ជំនួញ ៖ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ប្រកបការងារ​តូចធំ​ត្រូវ​មើល​ចៅហ្វាយនាយ​ខ្លះៗ​ផងដែរ​ពីព្រោះថា​ងាយ​ចាប់កំហុស​និង​ថា​ស្តីបន្ទោស​ឱ្យ​ណាស់​។​

ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ហើយ​ការចាប់​កំហុស​គ្នា​នោះ​ក៏មាន​ច្រើន​៕

ឆ្នាំមមី

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ដែល​ឆ្លើយតប​ឃើញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំមមែ

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ ​​នៅថ្ងៃនេះ​បើ​មានការ​ចរចា ឬ ចាប់ផ្តើម​ប្រកប​កិច្ចការងារ​អ្វីមួយ​ឃើញថា​តែមាន​ផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​គួរសម​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំវក

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​នោះ​ក៏​ងាយ​ផ្តល់​ផល​មកវិញ​ផង​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖​ ​​​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ ឬ បញ្ហា​កើតចេញពី​រោគ​ជំងឺ​យាយី​ដោយ​ប្រការ​ណាមួយ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

ឆ្នាំច

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឲ្យ​សប្បាយចិត្ត​ ​។

ការងារ ៖ ​​​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អាច​ប្រកបការងារ​តូចធំ ឬ សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​។​​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំតែ​កេងប្រវ័ញ្ច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​នោះ​ក៏មាន​ច្រើន​ដែរ​។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំកុរ

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ខ្លួន ឬ ពី​ចម្ងាយ​ក្តី​បង្កបញ្ហា​ឱ្យ​ឈឺចិត្ត​ផង​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

ការងារ ៖ សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ដោយមាន​ចៅហ្វាយនាយ ឬ កូនចៅ​ជួយ​ចូក​ជួយ​ចែវ ហើយ​មិនសូវមាន​ក្រុមមនុស្ស​ចាំតែ​រាទឹក​ដូច​កាលពីមុន​ទៀតឡើយ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​យក​សេចក្តី​ឈ្នានីស​ឬ​ការ​គុំ​គួ​ន​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​

ស្នេហា ៖ ​​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

spot_img
×