Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្រ្តីម្នាក់ លេង Tik Tok ករណី​ហូប​ពង ការពារ​ពី​ជំងឺ កូ​រ៉ូ​ណា

spot_img

​សៀមរាប​៖ កម្លាំង​សមត្ថកិច្ច ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​នារី ម្នាក់​មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​រឿង ហូប​ពងមាន់ ការពារ​ជំងឺ​កូ​វីដ​-១៩ ។ សូម​បងប្អូន កុំ​មានការ​ភ្ញាក់ផ្អើល និង​ជឿ​លើ​ព័ត៌មាន​មិន​ពិត សូម​ស្ដាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ និង​សុវត្ថិភាព​របស់​អ្នក ។​

​នៅ​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​នាយកដ្ឋាន​ជំនាញ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ កម្លាំង​នគរបាល​ផែនការ​ងារ សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ដុស សុខឡី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប មុខរបរ លក់​ខោអាវ ករណី​បង្ហោះ​សារ​វីដេអូ តាម​បណ្ដាញ​សង្គម និង​កម្មវិធី Tik Tok ករណី​បំផុស​ឲ្យ​ហូប​ពង​ស្ងោ​ការពារ​ជំងឺ​កូ​វីដ ១៩ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០២០ ស្ត្រី​រូបនេះ បាន​ប្រើ​គណនី​ឈ្មោះ សុខ ឡី បង្ហោះ​ព័ត៌មាន​មិន​ពិត ដែលមាន​ខ្លឹមសារ​ថា “​នៅ​ស្រុក​ខ្ញុំ​មានកូន​ង៉ា​ទើប​កើត​បាន​២​ថ្ងៃ ហើយក៏​ចេះ​និយាយ​ប្រាប់ថា ក្នុងថ្ងៃនេះ​ត្រូវ​ស្ងោ ពង​ញ៉ាំ​ម្នាក់​មួយគ្រា​ប់ ដើម្បី​ការពារ​ជំងឺ​កូរ​ណា ។ ហើយ​អ្នកស្រុក​ខ្ញុំគេ​នាំគ្នា​ផ្អើល ទៅ​មើល​គ្រប់គ្នា ហើយ​នាំគ្នា​ទិញ​ពង​ស្ងោ​ញ៉ាំ ហើយ​ឥឡូវ​រក​ទិញ​ពងមាន់​អត់​បាន​។ ធម្មតា​កូនង៉ា ១​ខួប ទើប​ចេះ​និយាយ តែ​អា​នឹង​កើត​បាន​២​ថ្ងៃ​ចេះ​និយាយ អ្នក​ទាំងអស់គ្នា គួរតែ​ជឿ​ត្រូវ​អត់ បើ​ខ្ញុំ ខ្ញុំ​ជឿ​ម៉​ង់ ព្រោះ​ឃើញ​ម៉​ង់ ឡើង​មួយ​ភូមិ​ផ្អើល​ទៅ​មើល​” ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​សន្តិសុខ​បាន​បញ្ជាក់ថា រឿងនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​គេ​យក​វីដេអូ​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត រហូតដល់​មាន​អ្នក មើល​៦៤៧,១០០​នាក់ ក្នុង TikTok ហើយ video ត្រូវបាន​គេ​យកមក​បង្ហោះ​បន្ត​ក្នុង Facebook និង​មាន​អ្នក​ចូល​មើល​ដល់ ២១.០១៧​នាក់​។ សរុប ៦៦៨.១១៧​នាក់ បាន​មើល​ឃ្លី​ប​វីដេអូ​នេះ​។ វីដេអូ និង​ខ្លឹមសារ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ ជ្រុល​ច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។​

​ក្រោយ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច សាមីខ្លួន​បាន​សារភាព និង​ទទួលស្គាល់​នូវ​ទោសកំហុស ហើយ​សមត្ថកិច្ច​ក៏បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​មានការ​ធានា​ពី​សំណាក់​អាណាព្យាបាល មុន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕​ដោយ​៖​កូ​ឡាប​


 

spot_img
×