Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុទ្ធនាការ​ផ្សព្វផ្សាយ វិធានការ​បង្ការ​និង​ទប់ស្កាត់ ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា ក្នុង​ខណ្ឌ​ចំនួន​៥​កណ្តាល​ក្រុងភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​ឯកឧត្តម​
​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៧ ខែមីនា​នេះ បានរួម​គ្នា ប្រកាស​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19) នៅ​សាលា​រាជធានី​ភ្នំពេញ​។ ឧបករណ៍​ដែល​ត្រូវប្រគល់​ជូន​នេះ រួមមាន អាកុល ទែ​ម៉ូ​ម៉ែត្រ សាប៊ូ ខិត្តប័ណ្ណ​និង​ម៉ាស់ ដោយ​ផ្ដល់​ជូនទៅ​
​ខណ្ឌ​ចំនួន​៥ គឺ​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ​៧ មករា ខណ្ឌទួលគោក ខណ្ឌ​បឹង​កេងកង និង​មន្ទីរ​សុខាភិបាល​រាជធានី​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា អំណោយ​ដែលជា​ឧបករណ៍​សម្រាប់​
​ទប់ស្កាត់ វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​នេះ​បានមកពី​ការជួយឧបត្ថម្ភ ពី​វិស័យ​ឯកជន​នៅក្នុង​រាជធានី​ភ្នំពេញ​
​ប្រគល់ជូន​ទៅតាម​បណ្តា​សង្កាត់​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​។​

​ឯកឧត្តម អភិបាល បានលើកឡើង​ទៀតថា នេះ​ជាការ​រួមចំណែក របស់​វិស័យ​ឯកជន ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​
​វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​នេះ ទៅតាម​ការណែនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​។ កិច្ចការងារ មនុស្សធម៌​នេះ កម្ពុជា​បានធ្វើ​ឡើង​យូរហើយ​។ ចំពោះ​កិច្ចការ​មនុស្សធម៌ ក្នុង​កិច្ចការពារ​និង​ទប់ស្កាត់ វីរុស​កូ​រ៉ូ​ណា​១៩ (COVID 19)​នេះ ត្រឹមតែ​រយៈ​ខ្លី​ពេល​ខ្លី​សោះ វិស័យ​ឯកជន ក៏ដូចជា​ស្ថាប័នរដ្ឋ​បាន ជួយ​ឧបត្ថម​គាំទ្រ ដែលមាន​ទឹកប្រាក់​ជួយឧបត្ថម្ភ ប្រមាណ​១៤​លាន​ដុល្លារ​ហើយ​។​

​អភិបាល​រាជធានី​ភ្នំពេញ ក៏​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការងារ​បី គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ជៀសវាង​នូវ​ការឆ្លង និង​ការរីក​រាលដាល​នៃ វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​នេះ​។​

ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា ការកើតឡើង​នូវ​វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​នេះ មិនមែន​តែ​នៅ​កម្ពុជា​នោះទេ វា​ជា​រឿង​ដែល​កើតឡើង លើ​ពិភពលោក ដោយ​មកដល់ពេលនេះ បើ​គិត​តាម​អត្រា នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19)​នេះ​
​នៅលើ​ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​ចំនួន​រហូត ដល់​កន្លះ​លាន​នាក់ ក្នុងនោះ​២​ម៉ឺន​៤​ពាន់​នាក់ បាន​បាត់​បង់ជីវិត ។ ចំណែកឯ​កម្ពុជា​វិញ មាន​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ មាន​ចំនួន​៩៨​នាក់ ហើយ​ការងារ​នេះ យើង​បាននិងកំពុង​រួមគ្នា ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​បន្ត​ការរីក​រាលដាល​ធំ​ជាងនេះទៀត ប៉ុន្ដែ​ទោះបីជា​យ៉ាងណា ឯកឧត្តម​ហ៊ុន ម៉ា​នី ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់ ក្រៅពី​បើក​ការទប់ស្កាត់ នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះហើយ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់ លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×