Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ជនបរទេស​ម្នាក់ ផ្តិត​ទឹកមាត់​ដាក់ លើ​លុយ​ក្លែងក្លាយ ហើយ​ដាក់​ចោល​លើ​ទូ ATM អេស៊ីលីដា​

spot_img

​ភ្នំពេញ​៖ ជនបរទេស​ម្នាក់ ដែល​ផ្តិត​ទឹកមាត់​ដាក់ លើ​លុយ​ក្លែងក្លាយ ហើយ​ដាក់​ចោល​លើ​ទូ ATM អេស៊ីលីដា ជិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ ហើយ​នគរបាល​បាន​រាយការណ៍ ជូន​ក្រសួងសុខាភិបាល ចុះមក​អន្តរាគមន៍ យកទៅ​កាន់​មន្ទីរពេទ្យ​ចាក់អង្រែ ដើម្បី​យក​សំណាក​ទៅធ្វើ​ពិនិត្យ និង​វិភាគ នេះ​បើតាម​ការផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​។​

​ជនបរទេស ដែល​បាន​ផ្តិត​ទឹកមាត់​ដាក់​លុយ​ទុក​លើ​ទូ ATM នៅ​ម្តុំ​សាលា​នី​ម ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដែល​បាន​យកដៃ​ផ្តិត​ទឹកមាត់ ដក​លុយ​ក្លែងក្លាយ​ពី​ក្នុង​ហោ​ប៉ាវ មួយ​សន្លឹក​ដាក់​ទុកចោល​លើ​ទូ ATM ហើយ​បាន​ចាក​ចេញទៅ កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២០ នោះ ពេ​លេ​នះ នៅវេលា​ម៉ោង ២០:០០ នាទី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ កម្លាំង​ផែន​សន្តិសុខ និង​កម្លាំង​ខណ្ឌ ប៉ុស្តិ៍ នៃ​អធិការ​ខណ្ឌដូនពេញ និង​អាជ្ញាធរ​សង្កាត់ ខណ្ឌ បានធ្វើ​ការតាមរក​ឃើញ នៅ​ចំណុច​ផ្លូវ ៦៣ កែង ២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយ​បាន​រាយការណ៍​ជូន​ក្រសួងសុខាភិបាល ចុះមក​អន្តរាគមន៍​យកទៅ​កាន់​មន្ទីរពេទ្យ​ចាក់អង្រែ ដើម្បី​យក​សំណាក​ទៅធ្វើ​ពិនិត្យ និង​វិភាគ ៕​ដោយ​៖​កូ​ឡាប​

spot_img
×