Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​២​នាក់ ផឹកស៊ី​ទាស់​ពាក្យសំដី នៅក្រៅ​អង្គភាព​និង​ក្រៅ​ម៉ោង​ការងារឈានដល់​ការប្រើ​អំពើ​ហឹ​ង្សា​ដាក់គ្នា រងរបួស​រៀងៗ​ខ្លួន

spot_img

​កំពង់ឆ្នាំង ៖ ប៉ូលិស​២​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ផឹកស៊ី​ទាស់​ពាក្យសម្តីនៅក្រៅ​អង្គភាព និង​ក្រៅ​ម៉ោង​ការងារ ឈានទៅដល់​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​ដាក់គ្នា បណ្តាល​ឲ្យ​របួស​រៀងៗ​ខ្លួន ហើយក៏​ទៅ​ដេរ​របួស ដាក់​ថ្នាំ​ព្យាបាល នៅ​មន្ទីរពេទ្យ​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក “​វិ​សិទ្ធ ព​ត័​មាន សំខាន់​ថ្មីៗ​” កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា “​សូម​គោរព​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ពី​គ្រួសារ​ខ្ញុំបាទ អ៊ឹម វិ​សិទ្ធ ជាទីគោរព​ដោយមាន​ករណី​ជំលោះ​ហិង្សា ដោយ​ចេតនា មកលើ​ប្អូនប្រុស​ខ្ញុំ​ឈ្មោះ អ៊ឹម គឹម​សែត កាលពី​យប់​នៅវេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​បែកក្បាល់ រយះ​ថ្ពាល់ រយះ​ស្មា និង​មាន​ហូរឈាម​យ៉ាងច្រើន ពី​ពេលយប់ រហូតដល់​ព្រឹក ទើបបាន​ជួប​ពេទ្យ​ដេរ​រួច ចំពោះ​ករណី​មួយ​នេះ (​ទះដៃ​ម្ខាង​វា​មិនឮ​ទេ​) តែ​គ្រួសារ​ខ្ញុំបាទ សូម​គោរព​ជូន​លោកពូ ជួយ​រក​យុត្តិធម៌ ដល់​គ្រួសារ​ខ្ញុំបាទ​ផង​។ ធ្វើយ៉ាងណា​កុំ​ឲ្យ​ជនបង្ក​ឈ្មោះ គ្រី ចាន់​សី វាយ​ធ្វើបាប​មកលើ​បុគ្គល​ដទៃ​ផ្សេងទៀត លើក​ក្រោយៗ ឬ​គាត់​អាច​អាងខ្នង អាង​បក្ខ អាង​ពួក (​តែ​ពេលនេះ ខ្ញុំ​និយាយ​ចំពោះ​បុគ្គល​គាត់​ប៉ុណ្ណោះ​) គ្រួសារ​ខ្ញុំបាទ​សូម​អរគុណ​លោកពូ ទុកជាមុន ចំពោះ​យុត្តិធម៌ ត្រូវតែមាន​សម្រាប់​គ្រួសារ​ខ្ញុំបាទ​។ សូម​គោរព​លោកពូ​ស្នងការ គួរ​ពុំគួរ​សូម​អភ័យទោស ដល់​គ្រួសារ​ខ្ញុំ​ផង​​សម្រាប់​ប្អូន អ៊ឹម គឹម​សែត របួសស្នាម និង​គ្រែពេទ្យ​របស់គាត់ នឹង​ជាប់​ដាន​តាម​ខ្លួន​គាត់​មួយជីវិត ហើយ​គាត់​និង​ស្គាល់​មិត្ត​ច្បាស់​នៅពេល​មាន​ទុក​”​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​២៧​ខែមីនា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​ជម្រាបជូន សាធារណជន​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើការ Like comment និង shae ចែកចាយ​បន្ត​គ្នា នូវ​ព័ត៌មាន​នេះ ឲ្យ​បាន​ជ្រាបថា “​ករណីនេះ​ផ្តើមចេញពី​ការផឹកស៊ី​ទាស់​ពាក្យសំដី នៅក្រៅ​អង្គភាព និង​ក្រៅ​ម៉ោង​ការងារ រវាង​បុគ្គល​ទាំង​២​នាក់​នេះ ឈានទៅដល់​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​ដាក់គ្នា​”​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ធ្វើការ ទទួល​ពាក្យបណ្តឹង ពី​បុគ្គល​ជា​ជនរងគ្រោះ​ភ្លាម នា​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ និង​ធ្វើ​ការកោះហៅ​អ្នកពាក់ព័ន្ធ ក្នុង​វង់​ផឹកស៊ី​មក​បំភ្លឺ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ។ ព្រោះ​ករណីនេះ គឺជា​រូបវន្តបុគ្គល ដែល​ត្រូវអនុវត្ត​ច្បាប់ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×