Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អុីតាលី កើន​លើស​ចំនួន​អ្នក​ឆ្លង​នៅ​ចិន​ទៀត ក្រោយ​មាន​អ្នកស្លាប់​បន្ថែម​ជិត ១.០០០​នាក់​

spot_img

​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹងថា មាន​អ្នកស្លាប់​បន្ថែម​ដោយសារ​វីរុស​កូ​រ៉ូ​ណា ចំនួន ៩១៩​នាក់​នៅ​ថ្ងៃ​សុក្រ ដែល​វា​គឺជា​តួលេខ​ស្លាប់​ខ្ពស់បំផុត​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់​ជាង ៩.០០០​នាក់​។​

បើតាម​តួលេខ មាន​អ្នកស្លាប់​សរុប​ចំនួន ៩.១៣២​នាក់ ដែល​ចំនួន​នេះ ច្រើនជាង​តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​ទៅទៀត​។
​ចំណែក​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អ៊ីតាលី​ឈរ​នៅ​តំណែង​លេខ ២​ដែលមាន ៨៦.៤៩៨ នាក់ តាម​ពីក្រោយ​សហរដ្ឋ​អា​មេ​រិច (១០៤.០០៧​នាក់​)​។​

​រីឯ​អ្នកជា​សះស្បើយ​ពី​វីរុស​នៅ​អ៊ីតាលី​មាន​ចំនួន ១០.៩៥០​នាក់​។​

​សូមបញ្ជាក់ថា ការ​រាតត្បាត​នៃ​វីរុស និង​ការស្លាប់​នៅ​អ៊ីតាលី​ហាក់​គ្មាន​ភាព​ស្រាកស្រាន្ត​សោះ ទោះបី​រដ្ឋាភិបាល​ប្រកា​សបិទ​អ្វីៗ​ស្ទើរ​គ្រប់យ៉ាង​ក្នុងប្រទេស​អស់​រយៈពេល​ជាង ២​សប្តាហ៍​ទៅហើយ​ក្តី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/CSSE​

spot_img
×