Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​អា​មេ​រិច​អនុម័ត​ថវិកា ២​លាន​លាន​ដុល្លារ និង​បញ្ជូន​ឲ្យ​លោក ត្រាំ​ប្រើប្រាស់​

spot_img

​សភាតំណាងរាស្ត្រ​អា​មេ​រិច នៅ​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃ​សៅរ៍ នៅ​កម្ពុជា​) បាន​អនុ​ម័តកញ្ចប់​ថវិកា​ចំនួន ២​លាន​លាន​ដុល្លារ ដែលជា​ទឹកប្រាក់​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិច ដើម្បី​ជួយ​ប្រជាជន និង​អាជីវកម្ម​ទប់ទល់ នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​ច្បាប់​ថវិកា​នេះ ក៏​នឹង​ផ្តល់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ទៅដល់​អ្នកផ្តល់​សេវា​វេជ្ជសាស្ត្រ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​។

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានធ្វើការ​ចុះហត្ថលេខា​ដើម្បី​ឲ្យ​វា​ក្លាយជា​ច្បាប់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 មានការ​រាតត្បាត​យ៉ាង​លឿន​នៅ​អា​មេ​រិច ហើយ​បើតាម​តួលេខ​ចុងក្រោយ​របស់ CSSE បាន​ឲ្យ​ដឹងថា អា​មេ​រិច​មាន​អ្នក​ឆ្លង​វីរុស​មរណៈ​នេះ​ចំនួន ១០៤.៤៦៣​នាក់ ដែល​ធ្វើ​ឲ្យ​អា​មេ​រិច​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​នៅលើ​លោក​។​

​អ្នកស្លាប់​វិញ កើន​ជិត​ដល់ ១.៧០០​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ជិត ៩០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/CSSE


spot_img
×