Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃ​ណាស់​! សហគមន៍ Sikh ក្នុង​ទីក្រុង​ញូយ៉ក ធ្វើ​ម្ហូប​ហ្វ្រ៊ី​សម្រាប់​មនុស្ស​ជាង ៣០.០០០ នាក់ ដែល​កំពុង​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩

spot_img

​អង្គការ​ស៊ី​ក (Sikh) នៅ​ទីក្រុង​ញូវយ៉ក កំពុង​ជួយ​សហគមន៍ តាមរយៈ​កិច្ចការ​មនុស្សធម៌​ចំអិន​អាហារ និង​ផ្តល់​អាហារ​ឥតគិតថ្លៃ ដល់​ប្រជាជន ដែល​ស្ថិតក្នុង​ភាព​ឯក​កោ ស្របពេល​មានការ​ផ្ទុះឡើង​នៃ COVID-19 ។​

​ការងារ​អ្នកស្ម័គ្រចិត្ត​នេះ ត្រូវបាន​រៀបចំ និង​ប្រតិបត្តិ​ដោយ​ក្រុម​ឆ្លើយតប​បន្ទាន់ របស់​អង្គការក្រៅរដ្ឋាភិបាល United Sikhs ។​

​អ្នកស្ម័គ្រចិត្ត​បានធ្វើកា​រ​ដោយ​មិន​គិត ពី​ការនឿយហត់​រាល់ថ្ងៃ ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ របស់​មនុស្ស​ជាង ៣០.០០០ នាក់ ពី​ការស្រែក​ឃ្លាន ខណៈ​ពួកគេ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩, នេះ​បើ​យោងតាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃ​ពុធ​។​

​សារព័ត៌មាន Asian News International បាន​រាយការណ៍​ថា ក្រុម​ស្ម័គ្រចិត្ត​នេះ ត្រូវបាន​សុំ​ឲ្យ​ជួយ​ពី​ការិយាល័យ របស់​អភិបាលក្រុង​ញូវយ៉ក ក្នុង​ការធ្វើ​អាហារ​សម្រាប់​អ្នក ដែល​កំពុង​រង​ផលប៉ះពាល់ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​។​

​អ្នកស្ម័គ្រចិត្ត​អនុវត្ត តាម​ពិធី​អនាម័យ យ៉ាង​យកចិត្តទុកដាក់​បំផុត ខណៈពេល​កំពុង​រៀបចំ​អាហារ ដូចជា​ថែរក្សា​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម និង​ការប្រើប្រាស់​ម៉ាស់ និង​ស្រោមដៃ​។​

​អាហារ​ដែល​ត្រូវ​បានរៀបចំ​ដោយ​ប្រើ​មូលនិធិ និង​ការផ្គត់ផ្គង់ Gurudwara នឹង​ត្រូវបាន​ផ្តល់ទៅឱ្យ​មនុស្ស​ចាស់ជរា ជនអនាថា ឪពុកម្តាយ​ដែល​គ្មាន​ទីពឹង​កំពុង​មើលថែ​កូនៗ​បស់​ពួកគេ ដែល​មិនអាច​ចេញទៅ​ក្រៅ​បាន​, ជនពិការ និង​អ្នក​ផ្សេងទៀត ដែល​ពិបាក​ក្នុងការ​ចិញ្ចឹម​ខ្លួនឯង​។​

​អង្គការ United Sikhs ក៏​ស្នើ​សុំឱ្យ​ប្រជាជន​បរិច្ចាគ បុព្វហេតុ​របស់​ពួកគេ តាមរយៈ​រៃអង្គាសប្រាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

spot_img
×