Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ៊ុយណេ មាន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា លើកដំបូង​

spot_img

​ប្រទេស​ប្រ៊ុយណេ បានប្រកាស​ពី​អ្នកស្លាប់​ដំបូង​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​អ្នកស្លាប់​នោះ​ជា​បុរស​វ័យ ៦៤​ឆ្នាំ​។​

​រហូតមកដល់​ពេលនេះ ប្រទេស​សមាជិក​អាស៊ាន​នេះ មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ១១៥​នាក់ ដែល​ការឆ្លង​មួយចំនួន​ជាប់ទាក់ទង ទៅនឹង​ការប្រមូលផ្តុំ​សាសនា នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​អាជ្ញាធរ​បាន​និយាយថា មាន​អ្នកចូលរួម​រហូតដល់ ១៦.០០០​នាក់​។​

​បុរស​ដែល​ស្លាប់​នោះ មិនដែល​បាន​ចូលរួម​ក្នុង​ពិធី​សាសនា​ឡើយ ប៉ុន្តែ​ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី​។​

​កាលពី​ថ្ងៃទី ១៥ ខែមីនា ប្រ៊ុយណេ​បានប្រកាសថា ពលរដ្ឋ​ខ្លួន និង​ជនបរទេស​ទាំងអស់​ក្នុងប្រទេស មិនបាន​ហាមប្រាម មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​ឡើយ ដោយសារ​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×