Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ទាហាន​មួយក្រុម វាយ​ជនពិការ​អង្គុយ​លើ​រទេះរុញ ឯកឧត្តម វិ​ល្លាម ស្នើ​មេទ័ព​កម្ពុជា ចាត់ការ​ជាបន្ទាន់ ចំពោះ​ករណីនេះ​

spot_img

​ភ្នំពេញ​៖​បន្ទាប់ពី​លោក ព្រំ សាន្ត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​បង្ហោះ​វីដេអូ​មួយ កាលពី​យប់​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ បង្ហាញ​ពី​សកម្មភាព​របស់​ទាហាន​មួយក្រុម​មាឌធំៗ ប្រើ​អំពើហិង្សា​ទៅ​វាយ​បុគ្គលិក​អគ្គិសនី​ដែលជា​ជនពិការ​អង្គុយ​លើ​រទេះរុញ ដល់​កន្លែងធ្វើការ ឯកឧត្តម វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ស្នើ​ឲ្យ​ចាត់ការ​ជាបន្ទាន់ ករណី​មេកង​ការពារ​ព្រំដែន​លេខ ៥០៤ ទៅ​វាយ​ជនពិការ ដែលជា​បុគ្គលិក​អគ្គីសនី ព្រោះតែ​រឿង​ផ្ដាច់​ភ្លើង​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​ល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ថា​ត្រូវ​ចាត់ការ​ជាបន្ទាន់​ចំពោះ​ករណីនេះ​។ ហើយ​ឯកឧត្តម​ថា ជននេះ គ្មាន​សីលធម៌ ចរិត​យ៉ង់​ឃ្នង មិន​សម​គ្រង​ឯកសណ្ឋាន​អ្នកបម្រើ​រាស្ត្រ​នោះទេ ។​

​ឯកឧត្តម បាន​ថ្លែងថា ច្បាប់​ត្រូវ​អនុវត្តន៍​ដោយ​ស្មើភាព និង​គ្មាន​ការលើកលែង ចំពោះ​បុគ្គល​ដ៏​ឃោរឃៅ​បែបនេះ ។ មហាជន​កំពុង​រងចាំ​មើលថា​តើ​ច្បាប់​មាន​ចំណាត់ការ​ឬទេ ? កន្លងមក មាន​ករណី​បាញ់បោះ​សម្លាប់​មនុស្ស ច្បាប់​មិនទាន់​ចាប់បាន​នៅឡើយ​ទេ សូម្បី​ករណី​ប្លន់​ធនាគារ​នៅក្បែរ​វ៉ាន់ដា ក៏​ស្ងាត់បាត់​សូន្យឈឹង​។​

​បើតាម​លោក ព្រំ សាន្ត ថា តាម​ការ​ឲ្យ​ដឹង​ខ្លះៗ របស់​អ្នក​ផ្តល់ព័ត៌មាន ហេតុផល​ដែល​មេកង​504 យឺត​ពេល​បង់លុយ ទៅ ខាង​ភ្លើង​ដូចនេះ ក៏​ព្រោះ​លង់​ខ្លូន​ចាញ់ល្បែង​កាស៊ីណូ​យ៉ាង​ធ្ងន់​ក ៕​ដោយ​៖​កូ​ឡាប​

spot_img
×