Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ចម្លែក​ណាស់​! ខណៈ​មនុស្ស​កំពុង​រងគ្រោះ​ដោយសារ Covid-19 ស្រាប់តែ​ពេលនេះ​សេះ​ចំនួន​៣០​ក្បាល​នៅ​ថៃ ក៏​កើត​អការ​ប្រកាច់​ងាប់​ភ្លាមៗ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​?

spot_img

​ប្រទេស​ថៃ​៖ ​សេះ​ចំនួន ៣០ ក្បាល បាន​ងាប់​យ៉ាង​អាថ៌កំបាំង ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៧​ខែមីនា ម្សិលមិញ​។ ទាក់ទង​នឹង​ករណីនេះ សហព័ន្ធ​ជិះសេះ​នៅ​ប្រទេស​ថៃ បាននិងកំពុង​ជំរុញ​ឱ្យ​អ្នកលេង​ល្បែង​ជិះសេះ មិនត្រូវ​ដឹក​សត្វ​ណាមួយ រហូតដល់​មាន​មូលហេតុ​ចំពោះ​រឿង​ដ៏​ចម្លែក​នេះ​ត្រូវបាន​បញ្ជាក់​ច្បាស់លាស់​។ វា​មិន​ទំនង​ថា​ស្ថានភាព​មាន​អ្វីៗ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​វីរុស Covid-19 ។​

​សេះ​ចំនួន ១០ ក្បាល មាន​អាការ​ប្រកាច់​យ៉ាងខ្លាំង មុនពេល​ងាប់ និង ២០ ក្បាល​ទៀត ត្រូវបាន​គេ​រាយការណ៍ បាន​ហក់លោត​យ៉ាង​អន្ទះអន្ទែង មុនពេល​ពួកវា​ដួល​ប្រកាច់​ងាប់​។​

​នៅពេលនេះ ខាង​ពេទ្យសត្វ​កំពុង​ធ្វើ​កោសល្យវិច័យ ដើម្បី​ព្យាយាម​រកឱ្យឃើញ​នូវ​អ្វីដែល​បានកើត​ឡើង​។​

​សហព័ន្ធ​មានការ​ព្រួយបារម្ភ​ថា ជំងឺ​រួមគ្នា​អាចជា​បុព្វហេតុ​បង្ក​ឲ្យ​កើតមាន​ករណីនេះ ហើយ​បានស្នើ​សុំឱ្យ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដ​ទៃទៀត ធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ជាបន្ទាន់៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ The Nation)​

spot_img
×