Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​រើសអើង​ព្រោះ​កូ​វីដ​-១៩ ដ៏​គួរ​ឲ្យ​ខ្លាច​! ជនបរទេស​៣​នាក់ ត្រូវ​អាជីវករ​នៅ​ផ្លូវបំបែក​ក្រុងព្រះសីហនុ​-​កំពត អត់​លក់​បាយ​ឲ្យ ឈរ​ដាច់បាយ​គួរ​ឲ្យ​អាសូរ​

spot_img

​ព្រះសីហនុ​-​កំពត​៖​នៅចាំ​បានទេ ក្នុងឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជា ៤២២​នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក្នុងនោះ​សម្តេច​បាន​មានប្រសាសន៍​អំពាវនាវ​ដល់​ជនរួមជាតិ សូម​បញ្ឈប់​ចំពោះ​ការរើសអើង​ជាតិ​សាសន៍ សម្រាប់​ពេលនេះ ព្រោះថា គ្មាន​ជាតិ​សាសន៍​ណា ដែល​ចង់​ឲ្យ​ខ្លួន​របស់​ពួកគេ​កើតមាន​ជំងឺ​កូ​វីដ​-១៩ នេះ​ទេ ពួកគេ​ក៏​ចេះ​ចង់​រស់រានមានជីវិត​ដូចដែល​យើង​គ្រប់គ្នា​ផងដែរ ។​

​ទោះយ៉ាងណា ជំងឺ​នៃ​ការរើសអើង​របស់​មនុស្ស​មួយចំនួន នៅតែ​កើតមាន​ដដែល ដោយសារតែ​ជំងឺ​ភ័យខ្លាច​កូ​វីដ​-១៩ ជ្រុល​ហួសហេតុ ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​នូវ​គុណធម៌​ជាម​នុស្ស ។ ជាក់ស្តែង​ថ្មីៗ​នេះ ជនបរទេស​ចំនួន ៣ នាក់ ត្រូវបាន​អ្នកលក់​ម្ហូបអាហារ​នៅ​ចំណុច​ផ្លូវបំបែក​ក្រុងព្រះសីហនុ​-​កំពត រើសអើង​ដល់​ថ្នាក់​អត់​លក់​បាយ​ឲ្យ​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ដាច់បាយ​ដាច់ទឹក​គួរ​ឲ្យ​អាសូរ ជា​ពន់ពេក​។​

​ក្រោយ​ទទួលដំណឹង​ដ៏​ខ្លោចចិត្ត​នេះ ឯកឧត្តម វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ក៏បាន​ចុះទៅ​ផ្ទាល់ ដើម្បី​ជួយ​សម្រួល​ការហូបចុក​ដល់​ពួកគាត់ ក្នុងនោះ ឯកឧត្តម​ក៏បានផ្តល់​បាយ និង​ផ្លែឈើ​បន្តិចបន្តួច ដល់​ពួកគាត់​អាច​ដោះស្រាយបាន​មួយពេល​ផងដែរ ៕ ដោយ​៖ លឹម ហុង​

spot_img
×