Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​របស់​សេដ្ឋី Jack Ma ផ្តល់​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​១៩ ចំនួន​២០.០០០​សម្រាប់ ដល់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ភាគី​ចិន​នឹង​បន្ត​ផ្តល់​រាល់​ជំនួយ ទៅតាម​លទ្ធភាព​ជូន​ដល់​ភាគី​កម្ពុជា ជួយ​ជា​កម្លាំង​ទាំងស្រុង ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង យក​ជម្នះ​ជាមួយនឹង​ជំងឺ​វីរុស​កូ​វីដ​១៩ ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​១៩ ចំនួន​២០.០០០​សម្រាប់ ដែល​ផ្តល់​ដោយ​មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba ជូន​ដល់កម្ពុជា​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​២៨ ខែមីនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​ប្រអប់​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​COVID-19(Detection Reagent)​ចំនួន​២០.០០០​សម្រាប់ ដែល​ផ្តល់​ដោយ​មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba ជូន​ដល់​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន និង​កម្ពុជា ជា​សហគមន៍​ជោគវាសនា​រួម ដែល​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ក៏​ជា​បងប្អូន​ល្អ​ដែល​ប្រៀប​ដូច​ដៃ​និង​ជើង ហើយ​ភាគី​ចិន​បច្ចុប្បន្ននេះ ក៏មាន​អារម្មណ៍​ដូច​ភាគី​កម្ពុជា​ដែរ​។ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជំងឺ​វីរុស​COVID-19 ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​មូលនិធិ​Jack Ma និង​មូលនិធិ​Alibaba​ជាបន្ទាន់ ដើម្បី​ធ្វើការ​ផ្តល់នូវ​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​មួយចំនួន​ជូន​ដល់​ភាគី​កម្ពុជា សង្ឃឹមថា វា​អាចជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ​។ ភាគី​ចិន​នឹង​បន្ត​ផ្តល់​រាល់​ជំនួយ ទៅតាម​លទ្ធភាព​ជូន​ដល់​ភាគី​កម្ពុជា ជួយ​ជា​កម្លាំង​ទាំងស្រុង ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង យក​ជម្នះ​ជាមួយនឹង​ជំងឺ​វីរុស​ប្រភេទ​ថ្មី​នេះ​។​

​ឯកឧត្តម​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​សម្របសម្រួល ក្នុង​ជំនួយ​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​លើក​នេះ លោក​មានប្រសាសន៍ថា ក្រោយពី​កម្ពុជា​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19 ភាគី​ចិន បាន​ជំនួយ​សម្ភារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជាច្រើន និង​បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន នេះ​បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​ជូន​ដល់​កម្ពុជា​។ ភាគី​កម្ពុជា​នឹង​ចងចាំ​រាល់​ការជួយ​របស់​ភាគី​ចិន ក្នុង​ក្រអៅបេះដូង នឹង​សហការ​ទំនាក់ទំនង ជាមួយ​ភាគី​ចិន​យ៉ាង​ស្អិតល្មួត ដើម្បី​យក​ជម្នះ​លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក Wang Dexin ប្រធាន​ផ្នែក​នយោបាយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ទូត​ផ្សេងទៀត​អញ្ជើញ​មាន​វត្តមាន​ក្នុង​ពិធី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×