Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ណែនាំ​ដល់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ គ្រប់គ្រង​ថែទាំ​សម្ភារ​យោធា​ឲ្យ​បានល្អ

spot_img

​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​ដល់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បន្ត​យកចិត្តទុកដាក់ គ្រប់គ្រង​ថែទាំ​សម្ភារ​យោធា ដែល​រាជរដ្ឋាភិបាល​បំពាក់ ក៏ដូចជា​បណ្តា​ប្រទេស​ជា​មិត្ត ផ្តល់​ឲ្យ ដើម្បី​ហ្វឹកហ្វឺន និង​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត​។​

​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ អគ្គនាយក អគ្គនាយកដ្ឋាន សំភារៈ​បច្ចេកទេស ក្រសួងការពារជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​នាយទាហាន នៅក្នុង​ក្រសួងការពារជាតិ ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​អគ្គបញ្ជាការ ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខនេះ និង​ទៅ​ត្រួតពិនិត្យ​មើល​នូវ​សមិទ្ធផល​នានា ដែល​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាការ សម្រេចបាន​នៅក្នុងពេល​កន្លងមក​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណុប រតនា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាការ បាន​ថ្លែងអំណរគុណ​ដល់ សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ និង​ទស្សនា​ពិនិត្យមើល​នូវ​សមិទ្ធផល​នានា ដែល​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ខិតខំ កសាងបាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណុប រតនា បាន​បញ្ជាក់ថា​៖ ក្នុងពេល​បច្ចុប្បន្ននេះ កម្លាំង នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បាន​កំពុង​ចូលរួម​ធ្វើ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២០ ក្នុង​ខេត្តកំពត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ចៅ ភិ​រុណ បាន​មានប្រសាសន៍ថា​៖ ដើម្បី​ចូលរួមចំណែក​ថែរក្សា សម្ភារ បច្ចេកទេស ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ប្រើប្រាស់​បានយូរ​អង្វែង អគ្គនាយកដ្ឋាន សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ បាន​ជួយ​សាងសង់ ឃ្លាំង​សម្រាប់​ទុកដាក់ ថែទាំ​បច្ចេកទេស ឲ្យ​ដល់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បានជា​ច្រើន​ខ្នង​។​

​ក្នុង​ពិធី​សំ​ណោះ​សំ​ណា​ល សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​ដល់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ឲ្យ​បន្ត​យកចិត្តទុកដាក់ គ្រប់គ្រង​ថែទាំ​សម្ភារ ដែល​រាជរដ្ឋាភិបាល​បំពាក់ ក៏ដូចជា​បណ្តា​ប្រទេស​ជា​មិត្ត ផ្តល់​ឲ្យ ដើម្បី​ហ្វឹកហ្វឺន និង​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ណែនាំ​ដល់ មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់ ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ដល់​កងទ័ព ក្នុងពេលដែល​ពិភពលោក​ទាំងមូល បាន​កំពុង​រួមគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ ១៩ យើង​ត្រូវអនុវត្ត​ការបង្ការ និង ទប់ស្កាត់​ជំងឺ កូ​វីត ១៩ នេះ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ សម្តេច​ពិជ័យ​សេនា បាន​បន្តថា​៖ នៅពេលនេះ គ្រូពេទ្យ​យោធា​កងទ័ព​រំដោះប្រជាជន​ចិន ដែលមាន​បទពិសោធ និង​ជំនាញ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ ១៩ បាន​កំពុង​ជួយ​បង្ហាត់បង្រៀន​ដល់​គ្រូពេទ្យ ខ​.​ភ​.​ម អំពី​វិធី​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ ១៩ ដើម្បី​រួមចំណែក​ការពារ​សុខភាព​ដល់ក​ង​ទ័ព​យើង ក៏ដូចជា​ជួយ​ការពារ​សុខភាព​ដល់​អ្ន​ក​ដទៃទៀត​ដែរ​។ ក្នុងឱកាស​នោះដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​ប្រតិភូ​អមដំណើរ​ទាំងអស់​បាន​អញ្ជើញ​ទៅពិនិត្យ​អគារ ឃ្លាំង​ទុកដាក់​សំភារៈ អគារ​ជួសជុល​ថែទាំ​បច្ចេកទេស របស់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ដែល​បាន​សាងសង់​ថ្មី​បាន​ប្រមាណ ៩០​ភាគរយ​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×