Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​ម្នាក់​បាត់​អាជីព ដាច់​ម៉ូយ ករណី​ផ្តល់​កន្លែង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​នគរបាល​បង្ក្រាប​

spot_img

កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៨​ខែមីនា​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា ជនសង្ស័យ​ម្នាក់​បាត់​អាជីព​ដោយសារ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ឧដុង្គ ស្រាវជ្រាវ​បង្ក្រាប ភ្លាមៗ​ធ្វើឱ្យ​ដាច់​ម៉ូយ​ដែល​តែងតែ​មករក​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១៥​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទ្រី ឡិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ តែងតែ​ឃើញ​ក្រុម​ក្មេង​ចេញ ចូល ដោយមាន​ការសង្ស័យថា​ជាទី​តាំង​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ដោយមាន​ការចង្អុល​ណែនាំ​ពីរ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​បើក​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ឃាត់​បាន​មុខសញ្ញា​សង្ស័យ​ចំនួន ១​នាក់​១.​ឈ្មោះ ទ្រី ឡិន ជា​ម្ចាស់​ទីតាំង និង​បាន​ស្នើសុំ​គោលការណ៍​ឆែកឆេរ​បន្ដ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៤​កញ្ចប់ (១​មធ្យម ៣​តូច​) ច្រក​ថង់​ផ្លា​ស្ទិ​ច ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ដាវ​ចំនួន ៧​ដើម កាំបិតផ្គាក់ ១០​ដើម កាំភ្លើង​កែច្នៃ​ប្រើ​ខ្យល់​ចំនួន​២​ដើម ទូរស័ព្ទដៃ​១​គ្រឿង និង​ឧបករណ៍​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

​យោងតាម​ចម្លើយ​បឋម​ជនសង្ស័យ​បាន​សារភាព និង​ទទួល​ថា វត្ថុតាង​នេះ គឺជា​របស់ខ្លួន​និង​ជា​ឧបករណ៍​ទុក​ប្រើប្រាស់​លក់​ឲ្យ​អ្នក​ដែល​មករក​ការទិញ​ទុក​ប្រើប្រាស់ “​គ្រឿងញៀន ” ច្រក​កញ្ចប់​តូចៗ កាំបិត ទាវ ទុក​លក់​ជូន ។

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ផ្នែក​គ្រឿងញៀន អធិការដ្ឋាន​នគរបាល​ស្រុក បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ជំនាញ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​គឺ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×