Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះតែហ៊ាន អាងស្បែកពណ៌ត្រេអ៊ីដើរគំរាមគេ ! ចាប់ខ្លួន​ទាហាន​២​នាក់ ប្រព្រឹត្ត​អំពើហិង្សា លើជនពិការ​ម្នាក់

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​ករណី​មេកង​ការពារ​ព្រំដែន​លេខ​៥០៤ បាន​ដឹកនាំ​កម្លាំង វាយ​បុគ្គលិក​អគ្គិសនី ដែលជា​ជន​មាន​ពិការ​នោះ កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចាប់ខ្លួន​ទាហាន​២​នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ទាហាន​ការពារ​ព្រំដែន​លេខ​៥០៤ ដែល​ប្រើ​អំពើ​ហឹ​ង្សា​លើ​បុគ្គលិក​អគ្គិសនី​ពិការ នៅ​ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​យោធភូមិភាគ​ទី ៥ ប្រគល់​ឲ្យ កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

​ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរខេត្ត​ប៉ៃលិន ចាត់វិធានការ​លើ​ជនដៃដល់​ទាំងនោះ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ឯកឧត្តម ឯម ច័ន្ទ​មករា បាន​បញ្ជាក់ថា ជន​មាន​ពិការភាព ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។ យោងតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ករណីនេះ​លោក ឯម ច័ន្ទ​មករា បាន​ស្នើឱ្យ​អាជ្ញាធរ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​និង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែលមាន​ពិការភាព​។

បើតាម​ឯកឧត្តម ឯម ច័ន្ទ​មករា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា “​យើងខ្ញុំ​កំពុង​តាមដាន​ករណីនេះ ដោយ​យកចិត្តទុកដាក់​បំផុត ហើយ​បាន​ផ្តល់ព័ត៌មាន​នេះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​រៀបចំ​នីតិវិធី​តាមផ្លូវ​ច្បាប់​រួចហើយ ហើយ​ប្រសិនបើ​បុគ្គលិក មាន​ពិការភាព​រូបនោះ ប្រើពាក្យ​សម្តី ឬ​កាយវិការ​មិន​សមរម្យ ចំពោះ​អតិថិជន គប្បី​ដាក់ពាក្យ​រិះគន់​ដើម្បី​ស្ថាបនា ទៅ​ប្រធាន​សាខា​អគ្គិសនី​នៅ​ទីនោះ មិន​គួរប្រើ​អំពើហិង្សា ដែល​ផ្ទុយ​ពី​ច្បាប់​ទេ​”​។​

​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ករណីនេះ បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ និង​កំពុងតែ​ដំណើរការ ទៅតាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×