Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចេះតែមាន ! ឃាត់ខ្លួន​គ្រូ​ស្នង​រូប​យាយ​ម៉ៅ ថា អាច​ផ្លុំ​ស្តោះ​ជា​ជំងឺ Covid-19

spot_img

​កោះកុង​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក មណ្ឌលសីមា បាន​ចាត់​កងកម្លាំង ចុះ​ហាមឃាត់​ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ការចូល​រូប ស្នង​រូប​យាយ​ម៉ៅ នៅ​ភូមិ​ថ្មី ចាំ​យាម មានការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ ថា អាច​ផ្លុំ​ស្តោះ​ជា​ជំងឺ Covid-19 ហើយ​កងកម្លាំង​បានធ្វើការ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ហាម​ប្រព្រឹត្ត​ដាច់ខាត​។​

​បើតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា បាន​ឲ្យ​ដឹងថា កងកម្លាំង ចុះ​ហាមឃាត់​ការចូល​រូប ស្នង​រូប​យាយ​ម៉ៅ​នៅ​ភូមិ​ថ្មី ចាំ​យាម មានការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ ថា​អាច​ផ្លុំ​ស្តោះ​ជា​ជម្ងឺ Covid-19 បានធ្វើការ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ហាម​ប្រព្រឹត្ត​ដាច់ខាត​។

​លោក​វរសេនីយ៍ត្រី ស្រី សុខា​វា អធិការរង បាន​ថ្លែងថា គ្រូ​ស្នង​រូបនោះ មានឈ្មោះ ហ៊ុន ស្រី​វិត ស្នង​រូប​យាយ​ម៉ៅ មុខរបរ ជា​គ្រូទាយ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ត្រូវ​នគរបាល​ឃាត់ខ្លួន​អំពី​ករណី ការ​ឡាយ​ទស្សន៍ទាយ មើលជំងឺ​ប៉ះពាល់​ដល់​សង្គម កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅផ្ទះ​ជួល​ខាងលើ​។​

​លោក​អធិការរង បាន​បន្តថា បន្ទាប់​ឃាត់ខ្លួន គ្រូ​ស្នង​រូប​យាយ​ម៉ៅ បានធ្វើ​កិច្ច​សន្យាថា នាង​ខ្ញុំ​គ្រូ​ស្នង​រូប​យាយ​ម៉ៅ សូម​សន្យា​ជាមួយ​សមត្ថកិច្ច​ថា ពេល​ត្រឡប់​ទៅវិញ ឈប់​ទស្សន៍ទាយ មើលជំងឺ និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ឬ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អ្វីដែល​ច្បាប់​ហាមឃាត់​តទៅទៀត​ហើយ បើសិន​ជាមាន​ជា​លើក​ទី​២ សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×