Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កើន​ដល់​១០៣ ដែល​រកឃើញ​១​ករណី​ថ្មី​ទៀត នៅ​ក្រុង​ប៉ោយប៉ែត​, ពុំមាន​អ្នកស្លាប់​

spot_img

​ភ្នំពេញ​៖ ក្រសួង​ជំនាញ អះអាង​ពី​ចំនួន​អ្នក​កើត​ជំងឺ​វីរុស​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា កើន​ដល់​១០៣​នាក់ ក្រោយពី​ក្រសួង​ប្រកាស ពី​ការរកឃើញ​ករណី​ថ្មី​១​ទៀត លើ​ស្ត្រី​ម្នាក់​នៅ​ប៉ោយប៉ែត​។ គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះ អ្នក​ដែល​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ពី​កូ​វីដ​-១៩ មាន​ចំនួន​២១​នាក់​។​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល “​រហូត​ម៉ោង ៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 ១​នាក់​ទៀត (​ភេទ​ស្រី​ជនជាតិខ្មែរ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​វិជ្ជមាន COVID-19) សរុប​ទាំងអស់​ប្រទេស​យើង​មាន​ចំនួន ១០៣ ករណី និង យើង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៨​នាក់​ទៀត សរុប ២១​នាក់ ស្លាប់​គ្មាន ។ យើង​ពុំទាន់​រកឃើញ​ភស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ។​

​សូមបញ្ជាក់​: ករណី​ជនជាតិ​អង់គ្លេស​ពីរ​នាក់ ព្យាបាល​ជាសះស្បើយ​នៅ​មន្ទីរ​ខ្មែរ សូ​វៀត គាត់​ទាំងពីរ​នាក់​រកឃើញ​វិជ្ជមាន​នៅ​មន្ទីរពេទ្យ​ខេត្តកំពុងចាម តែ​ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ ។ បុរស​ជនជាតិ​បារាំង អាយុ ៦៩​ឆ្នាំ និង​បុរស​ជនជាតិ​ខ្មែរឥស្លាម​អាយុ ២៧​ឆ្នាំ និង​អាយុ ៦៣​ឆ្នាំ ដែលជា​អ្នក​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​។​

​ស្ត្រី​ដែល​ទើបតែ​រកឃើញថា​មាន​កូ​វីដ​-១៩​នោះ បម្រើ​ការងារ​នៅ​ស្តា​ធី​វី (Star TV) រស់នៅ​ភូមិ​ប៉ា​លេ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ តាម​ក្រសួង​ ស្រ្តីមាន​វ័យ​៣៦​ឆ្នាំ រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។ ដោយឡែក​អ្នកជា​សះស្បើយ​៣​នាក់​ទៀត ស្ថិតនៅ​ខេត្តបាត់ដំបង និង​ខេត្ត​កំពង់​ឆ្នាំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×