Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​មានការ​លំបាក​បន្តិច​ក្នុង​ការជួយ​អន្តរាគមន៍ ករណី​ឆេះ​រោងចក្រ​ក្ដារបន្ទះ​ នៅកំពង់ចាម

spot_img

កំពង់ចាម​: ស្នងការ​នគរបាល​ខេត្ត បាន​អះអាងថា សមត្ថកិច្ច​មានការ​លំបាក​បន្តិច​ក្នុង​ការជួយ​អន្តរាគមន៍ ដោយសារ​រោងចក្រ​ក្ដារបន្ទះ ហ៊ុមព័ទ្ធ​ដោយ​ដំបូល និង​ជញ្ជាំង​ស​ង្ក័​សី​បិទ​ជិត​។ នៅវេលា​ម៉ោង ២២​និង​១០​នាទី​យប់ ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង បាន​ឆាបឆេះ​រោងចក្រ​ក្ដារបន្ទះ នៅ​ចំណុច ជិត​ជើងភ្នំ​ស្រី ភ្នំ​ប្រុស ស្ថិតក្នុង​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​ហេតុការណ៍​ខាងលើនេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ​ដោយផ្ទាល់ និង​បញ្ជា​ឲ្យ​ចេញ​រថយន្ត​អគ្គិភ័យ​របស់​ខេត្ត និង​តាម​បណ្ដា​ស្រុក សរុប​ចំនួន​១១​គ្រឿង ចេញ​ប្រតិបត្តិ​ជាបន្ទាន់ ដោយមាន​ការដឹក​នាំមក​ពី​សំណាក់​លោក​អធិការ​-​អធិការរង ដោយផ្ទាល់ និង​ត្រូវ​ប្រើប្រាស់​ទឹក​អស់ ចំនួន​៣១​សឺ​ទែន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​វេន​ប្រចាំ​បញ្ជា របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, កម្លាំង​ផែន​សណ្ដាប់ធ្នាប់​, អគ្គិភ័យ​, កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម សរុប​រួម ១៥០​នាក់​។​

​សូមបញ្ជាក់ថា អគ្គិភ័យ​នេះ យើង​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយបាន​ទប់ស្កាត់ មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​រាលដាល​បន្ត នៅវេលា​ម៉ោង ១:៣៥​នាទី​យប់​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០ ដែល​ប្រតិបត្តិការ​នេះ ចំណាយ​អស់​រយ​:​ពេល ជាង​៣​ម៉ោង​។​

​បើតាម​ការសាកសួរ​ព័ត៌មាន ពី​អ្នកបម្រើ​ការងារ​ក្នុង​រោងចក្រ បាន​ឲ្យ​ដឹងថា ដើមហេតុ នៃ​អគ្គិភ័យ គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ត្រង់ចំណុច​កន្លែង ផលិត​ពូក ផ្នែក​កណ្ដាល នៃ​ផ្ទៃ​រោងចក្រ ចំពោះ​ទំហំ នៃ​ការ​ខូច​ខាត់​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​សិក្សា វាយតម្លៃ​។​

​ក្រោយពេល​បញ្ចប់​កិច្ចប្រតិបត្តិការ លោក​ឧត្ដមសេនីយ៍​ស្នងការ បាន​ថ្លែងថា “​ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​មានការ​លំបាក បន្តិច ដោយសារ​រោងចក្រ​នេះ ហ៊ុមព័ទ្ធ​ដោយ​ដំបូល និង​ជញ្ជាំង​ស​ង្ក័​សី​បិទ​ជិត តែ​យើង​បាន​ប្រើ​មធ្យោបាយ យក​គ្រឿងចក្រ វាយ​បំបែក និង​ទម្លុះ​ដំបូល​ជញ្ជាំង ទើប​កម្លាំង​របស់​យើង​ឈានដល់​ធ្វើការ​ទប់ស្កាត់បាន ដោយ​មិន​បណ្ដា​ឲ្យ​ឆេះ​រាលដាល​បន្តទៀត​នោះ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បាន​បញ្ជាក់ថា យ៉ាងណាមិញ ក្នុងនាម​ខ្ញុំ​ផ្ទាល់ ក៏​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍ និង​សហការ​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​រប​ស់​យើងខ្ញុំ និង​ក៏​សូម​ថ្លែង​ការកោតសរសើរ​ចំពោះ​កងកម្លាំង​ជំនាញ​ថ្នាក់ បូករួម​និង​ថ្នាក់​អធិការដ្ឋាន​ស្រុក ដែល​បានចេញ​ប្រតិបត្តិការ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ក្នុង​កិច្ចការ​ជួយសង្គ្រោះ ករណី​អគ្គិភ័យ​មួយ​នេះ ក៏​ដូច​នាពេល​កន្លងមក និង​សូម​ជូនពរ ដល់​កងកម្លាំង​ទាំងអស់ ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​មាន​សុខភាព​ល្អ ឈ្នះ​អស់​រោគា កាច​ចង្រៃ​ទាំងពួង ផង​ចុះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×