Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំឱ្យ​ប្រើ​ឧបករណ៍ តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង​, ឧកញ៉ា ហេង ឡុង ទិញ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ មក​ធ្វើតេស្ត​ដោយ​ខ្លួនឯង

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​កុំឱ្យ​ប្រើ​ឧបករណ៍ តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង និង​សុំឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់ ចំពោះ​អ្នក​ផ្សព្វផ្សាយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​នេះ ។

​ក្រសួង​ជំនាញ បានចេញ​ប្រកាស​បែបនេះ បន្ទាប់ពី​លោក​ឧកញ៉ា ហេង ឡុង បាន​ទិញ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ មក​ធ្វើតេស្ត​ដោយ​ខ្លួនឯង ហើយ​លោក​ឧកញ៉ា បាន​បញ្ជាក់ថា បាន​ឆែក​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង គឺ​លទ្ធផល​អវិជ្ជមាន​។​

​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា “​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ ( Rapid Test) ដោយ​ខ្លួនឯង​”​។

​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សូមកុំ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស​ត្ត​រហ័ស​រក វីរុស​កូ​វីដ ១៩ (Rapid Test) ជា​មធ្យោបាយ​ក្នុង​ការរក​វីរុស​កូ​វីដ​១៩ ដោយ​ខ្លួនឯង​ឲ្យ​សោះ​។ បច្ចុប្បន្ន មានការ​ផលិត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ច្រើន តែ​រហូតដល់​ពេលនេះ នៅ​មិនទាន់មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ ប្រភេទ​ណាមួយ ដែលមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់ ពី​អង្គការ​សុខភាព​ពិភពលោក នូវ​ភាពត្រឹមត្រូវ និង​ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស​ត្ត​រ​ហ័យ​រក​វីរុស​កូ​វីដ​១៩​នេះ​នៅឡើយ​ទេ ជាពិសេស ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត​រហ័ស​បែបនេះ គឺ​នៅ​ទាប​ណាស់ ហើយក៏​មានការ​ចេញ​ល​ទ្ធ​ផល​មក មិន​ច្បាស់លាស់​ច្រើន​ណាស់ដែរ (​អ្នក​ដែល​មិនមាន​មេរោគ បែរ​ទៅជា​មាន​លទ្ធផល​វិជ្ជមាន រីឯ​អ្នកមាន​មេរោគ បែរ​ទៅជា​មាន​លទ្ធផល​មិនមាន​វីរុស​កូ​វីដ​១៩)​។​ម្យ៉ាងវិញទៀត ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រហ័ស​បែបនេះ មិនទាន់​មានការ​ទ​ទួ​ស្គាល់​ពី​ក្រសួងសុខាភិបាល ហើយ​ជន​ណា​ដែល​ប្រើ​ឧបករណ៍​សម្រាប់​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ មក​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​គ្មាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល នឹងត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ​សូម​បងប្អូន​ប្រជាព​រដ្ឋ កុំ​ប្រើប្រាស់​ឧបករណ៍ ឬ​ការផ្សព្វផ្សាយ​ខុសច្បាប់ មួយចំនួន​បែប​អនាធិបតេយ្យ​។ ក្រសួង​សូម​បញ្ជាក់ជូន​សារជាថ្មី​ថា មានតែ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ តាម​បច្ចេកទេស និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ របស់​អង្គការ​សុខា​ភាព​ពិភពលោក ដែលមាន​ការចេញ​លទ្ធ​ផល​ទទួលស្គាល់​ត្រឹមត្រូវ​។​

​ក្រសួង​ក៏​សូម​ធ្វើការ​អំពាវនាវ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ណា ដែល​ផ្សព្វផ្សាយ​ឧបករណ៍ ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ លោក​ឧកញ៉ា ហេង ឡុង បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​បាន​ឆែក​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង ។ លទ្ធផល​ចេញមក​អវិជ្ជមាន ។ យប់​នេះ​នឹង​បង្ខំ​ច​ន ច័ន្ទ​លក្ខិណា ឆែក​ដែរ​ហើយ ។ បងប្អូន​មើល​រង្វង់​ខៀវ បើសិនជា​២​ឆ្នូត នោះ​នឹងមាន​ផ្ទុក​កូ​វីដ​១៩​ហើយ ។ ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់គ្នា គេច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ( ពិនិត្យ​ខ្លួនឯង​ក្រៅផ្លូវការ មិនទាន់​ទទួលស្គាល់ ដោយ​ក្រសួងសុខាភិបាល​ឡើយ​”​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន​ចំនួន​សរុប ១០៣​នាក់ ក្នុងនោះ​ព្យាបាល​ជា ២១​នាក់​ហើយ​៕​ដោយ៖កូឡាប

spot_img
×