Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បើក​ពុំ​ប្រកាន់​ស្តាំ បុក​អ្នក​ថ្មើរជើង រងរបួស​ធ្ងន់​ទាំង​២​នាក់ នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀងៈ បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​អ្នកជិះ​ម៉ូតូ មិន​ប្រកាន់​ស្តាំ បាន​បើក​ទៅបុក​អ្នក​ថ្មើរជើង​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា ម៉ោង​១៨​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ត្រង់ចំណុច​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ជនរងគ្រោះ ទី​១ មានឈ្មោះ​សាម ធឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដើរ​ពី​ត្បូង ទៅ​ជើង​។ ទី​២ ឈ្មោះ​គង់ ស៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ​កណ្តាល 1G.4390 បើក​ពី​ទិស​ខាងជើង មក​ត្បូង (​ពុំ​ពាក់មួក​សុវត្ថិភាព​)​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ករណីនេះ​គ្រោះថ្នាក់​មនុស្ស​២​នាក់ ប្រុស​រងរបួស ធ្ងន់​ទាំង​២​នាក់​ហើយ បាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក ហើយ​ខូច​ម៉ូតូ​១​គ្រឿង ។ វត្ថុតាង បាន​យក​រក្សាទុក​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រស់ ហើយ​មូលហេតុ គឺ​ម៉ូតូ​បើក​ពុំ​ប្រកាន់​ស្តាំ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×