Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ ផ្តិត​ទឹកមាត់ ដាក់​លុយ​ដុល្លារ​ក្លែងក្លាយ លើ​ទូ ATM មិនមាន​ជំងឺ​កូ​វីដ​១៩ ហើយ​បញ្ជូនទៅ​សមត្ថកិច្ច​អន្តោប្រវេសន៍ ពិនិត្យ​រកសារ​ធាតុ​ញៀន​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​នេះ បាន​រាយការណ៍​លម្អិត ពី​ព័ត៌មាន ករណី​ជនបរទេស​ម្នាក់ ផ្តិត​ទឹកមាត់ ដាក់​លុយ​ដុល្លារ​ក្លែងក្លាយ ហើយ​ទុកចោល​លើ​ទូ ATM ធនាគារ​អេស៊ីលីដា ជិត​សាលា​នី​ម ។​

​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពី​នាំខ្លួន​យកទៅ​ពិនិត្យ​កំហាក​រួចមក បានបង្ហាញ​ជា​លទ្ធផល​ថា ជនបរទេស​នេះ មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩​នោះទេ ហើយ​នៅពេលនេះ សមត្ថកិច្ច​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំយក​ជនបរទេស​នេះ ទៅពិនិត្យ​រកសារ​ធាតុ​ញៀន និង​អនុវត្ត​បន្ត​តាម​នីតិវីធី​ច្បាប់ ។​

​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​ចុះ​ឃាត់ ជនបរទេស​ម្នាក់ ដែល​ផ្តិត​ទឹកមាត់​ដាក់​លើ​លុយ​ក្លែងក្លាយ ហើយ​ដាក់​ចោល​លើ​ទូ ATM អេស៊ីលីដា ជិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​ជនបរទេស​ដែល​បាន​ផ្តិត​ទឹកមាត់​ដាក់​លុយ​ទុក​លើ​ទូ ATM នៅ​ម្តុំ​សាលា​នី​ម ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដែល​បាន​យកដៃ​ផ្តិត​ទឹកមាត់​ដក​លុយ​ក្លែងក្លាយ​ពី​ក្នុង​ហោ​ប៉ាវ មួយ​សន្លឹក​ដាក់​ទុកចោល​លើ​ទូ ATM ហើយ​បាន​ចាក​ចេញទៅ កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២០ នោះ ពេ​លេ​នះ នៅវេលា​ម៉ោង ២០:០០ នាទី ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​ផែន​សន្តិសុខ និង​កម្លាំង​ខណ្ឌ ប៉ុស្តិ៍ នៃ​អធិការ​ខណ្ឌដូនពេញ និង​អាជ្ញាធរ​សង្កាត់ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​៦៣ កែង​២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយ​បាន​រាយការណ៍​ជូន​ក្រសួងសុខាភិបាល​ចុះមក​អន្តរាគមន៍​យកទៅ​កាន់​មន្ទីរពេទ្យ​ចាក់អង្រែ ដើម្បី​យក​សំណាក​ទៅធ្វើ​វិភាគ ៕​ដោយ​៖​កូ​ឡាប​

spot_img
×