Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ភ្នំពេញ មាន​សណ្ឋាគារ​ពីរ​ហើយ យក​ធ្វើជា​ទីកន្លែង ពិនិត្យ​ថែទាំ​និង​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា

spot_img

​ភ្នំពេញ​៖ ខណៈដែល​ជំងឺ​ក៏​កាច​សាហាវ​ថ្មី​នេះ កំពុង​រីក​រាលដាល​យ៉ាងខ្លាំង​ក្លា និង​មាន​រូបភាព​សាហាវ នៅលើ​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា​ផងដែរ ម្ចាស​សណ្ឋាគារ​សែន ហាន មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣១៣ កែង​ផ្លូវ​៦០០ ក្នុង​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក បានប្រគល់​សណ្ឋាគារ​រ​បស់​ខ្លួន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើជា​ទីតាំង​ពិនិត្យ ព្យាបាល ជំងឺ​កូ​រ៉ូ​ណា​១៩ ស្រប​ពេលដែល នៅ​កម្ពុជា មាន​អ្នក​ផ្ទុក​ជំងឺ​កំណាច​នេះ មាន​ចំនួន​១០៣​នាក់​ហើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា សណ្ឋាគារ​សែន ហាន គឺជា​សណ្ឋាគារ​ទី​២​ហើយ បន្ទាប់ពី​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ដែល​ត្រូវបាន​ម្ចាស់​សណ្ឋាគារ ចូលរួម​សហការ ជាមួយ​រាជធានី​ភ្នំពេញ ដោយបាន​ប្រគល់​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើជា​ទីតាំង​សម្រាប់​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​។​

​ជុំវិញ​ការផ្តល់​ទីតាំង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើលិខិត​ថ្លែង​អំណរ​អរគុណ​លោកជំទាវ​ឧកញ៉ា​អ៊ា​ន អេ​ឡែ​ន និង​ឯកឧត្តម​យិន សារ៉ាន់ ព្រមទាំង​ក្រុមគ្រួសារ​ផងដែរ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×