Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាក់ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង បម្រុង​ដឹកឈើ​ប្រណីត លោត​ឆត្រ​ទៅ​វៀតណាម ទោះបី​បិទ​ច្រកព្រំដែន​

spot_img

​ក្រចេះ​៖ រថយន្ត​ស៊េរី​ទំនើប ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ពេញ ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច រង្វង់​មូល​ខ្លា​ស្ទុះ ដែល​ស្ថិតនៅ​ចំណុច​ក្នុងភូមិ កា​ប៉ូ សង្កាត់ អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ខណៈ​ក្រុម​ឈ្មួញ​បម្រុង​ដឹក​លោត​ឆត្រ​ឆ្លងកាត់​ព្រំដែន​ខេត្តក្រចេះ ទៅ​វៀតណាម ទោះបីជា​អាជ្ញាធរ​កម្ពុជា​និង​វៀតណាម បិទ​ច្រកព្រំដែន ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​រ៉ូ​ណាក៏ដោយ​។​

​លោក​វរសេនីយ៍ត្រី ផាត សុភ័ក្ត្រ​វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ឲ្យ​ដឹងថា ដោយយោង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​កិច្ចការងារ​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ជា​បន្ត​ប ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។ រថយន្ត​ទាំង​២​គ្រឿង​នោះ ម៉ាក HIGHLANDER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2N 4146 និង​រថយន្ត​ម៉ាក CAMRY បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2H 5407 ។

​បច្ចុប្បន្ន វត្ថុតាង​រក្សាទុក នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ដើម្បី​បន្ត​នីតិវិធី ដោយ​ពុំទាន់​ធ្វើការ​វាស់វែង​ឈើ រក​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​។

ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចពុំដែលចាប់បាន ឈ្មួញឈើ ឬតៃកុងរថយន្តដឹកឈើនោះទេ គឺពួកគេ បានរត់គេចបាត់ មុនសមត្ថកិច្ចទៅដល់៕​ដោយ :កូឡាប

spot_img
×