Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនមាន​ការបិទ​ក្រុងភ្នំពេញ​នោះទេ​, អាជ្ញាធរ​ប្រកាស​ចាប់ខ្លួន ជន​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​បង្កចលាចល​វឹកវរ​ក្នុងសង្គម និង​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ​

spot_img

​ភ្នំពេញ​៖ មាន​សារ​សំឡេង​ដែល​កំពុង​ចែកចាយ​តាម Messenger និង​គ្រុប Social Media មួយចំនួនទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ​ថា នឹងមាន​ការបិទ​ក្រុងភ្នំពេញ​។ ពាក់ព័ន្ធ​នឹង​ករណី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាមរ​យៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃអាទិត្យ ទី​២៩​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា រហូតមកដល់​រសៀល​ថ្ងៃអាទិត្យ មិនមាន​ការបិទ​ក្រុងភ្នំពេញ​នោះទេ គឺជា​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​បង្កចលាចល​វឹកវរ​ក្នុងសង្គម និង​ក៏​ជា​ចេតនា​ធ្វើ​ឲ្យ​មានការ​សម្រុក​ទិញ​ទំនិញ មក​ស្តុក​បម្រុង​ទុក ដែល​នាំ​ឲ្យ​ជន​ឆ្លៀតឱកាស​ឡើង​តម្លៃ​ថ្លៃ​។

​លោក​ម៉េ​ត មាស​ភក្តី ក្នុងនាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ “​ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​ទាំងអស់​មេត្តា​ជ្រាបថា សារ​សំឡេង​ដែល​កំពុង​ចែកចាយ​តាម Messenger និង​គ្រុប Social Media មួយចំនួនទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយនេះ​ថា នឹងមាន​ការបិទ​ក្រុង​នោះ ជាការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​បង្កចលាចល​វឹកវរ​ក្នុងសង្គម​តែប៉ុណ្ណោះ និង​ក៏​ជា​ចេតនា​ធ្វើ​ឲ្យ​មានការ​សម្រុក​ទិញ​ទំនិញ មក​ស្តុក​បម្រុង​ទុក ដែល​នាំ​ឲ្យ​ជន​ឆ្លៀតឱកាស​ឡើង​តម្លៃ​ថ្លៃ​ផងដែរ​”​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​នេះ​ទាំងស្រុង និង​សូម​អំពាវនាវ​ជនរួមជាតិ​ទាំងអស់​មេត្តា​កុំ​ជឿ និង​កុំ​បន្ត​ចែកចាយ នាំ​មានការ​យល់ច្រឡំ​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត ហើយ​ចូលរួម​ទប់ស្កាត់ ការ​ចរាចរ​ព័ត៌មាន​អកុសល​ទាំងនេះ ដោយ​សហការ​ផ្តល់​អត្ត​សញ្ញាណ​ជនល្មើស ឈានដល់​ការឃាត់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​កូ​ឡាប​


spot_img
×