Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​ស្តាប់​! ស្ត្រី​អង់គ្លេស​ផ្ទុកមេរោគ​កូ​វីដ​១៩ ដែល​ពេទ្យ​ខ្មែរ​ព្យាបាល​ជាសះស្បើយ និយាយ​ពី​កម្ពុជា​ (មានវីដេអូ)

spot_img

​ភ្នំពេញ​៖ ស្ត្រី​អង់គ្លេស​តែ​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កំណាច​មួយ​នេះ​កាលពី​រសៀល​ថ្ងៃទី 29 ខែមីនា​ឆ្នាំ 2020 បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​ពួកគាត់​ចាកចេញ​ពី​មន្ទីរពេទ្យ​ថា «​ពួកយើង​មានបំណង​មក​ទស្សនា​ប្រទេស​របស់​អ្នក គឺ​យើង​ចង់​មក​យូរហើយ យើង​ចង់ទៅ​កម្សាន្ត​នៅ​អង្គរវត្ត តែ​យើង​ពុំបាន​ទៅ​ទេ​។ លើក​ក្រោយ​យើង​មកទៀត​។

​អ្នកជំងឺ​កូ​វីដ​១៩ បាន​រៀបរាប់​ទៀតថា ក្រុមគ្រូពេទ្យ​ហាមឃាត់​ពួកយើង អ្នកជា​មនុស្ស​ដ៏​ល្អ អ្នក​សុទ្ធតែជា​មនុស្ស​ល្អ​។ ពីដំបូង​ឡើយ​ខ្ញុំ​គិតថា ខ្ញុំ​និយាយ​មិនល្អ​អំពី​អ្នក​។ ខ្ញុំ​ឆ្លង​ជំងឺ ពុំមែន​ជា​កំហុស​របស់​អ្នក​ទេ »​។

​ស្ត្រី​អង់គ្លេស​និយាយ​ទាំង​អួលដើមក​ថា​ឆ «​ខ្ញុំ​យល់​ហើយ​ថា អ្នក​ចង់​ការពារ​ប្រជាពលរដ្ឋ​របស់​អ្នក គឺ​ប្រៀបដូចជា​ម្តាយ​ចង់​ការពារ​កូន​របស់ខ្លួន អ្នក​ចង់​ការពារ​អ្នកជំងឺ​។ ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​បានធ្វើ​ចំពោះ​ពួកយើង​។ យើង​ពុំ​អា​ចរក​ពាក្យ​មក​រៀបរាប់​ឱ្យ​ស្មើ​ទង្វើ​ដ៏​ល្អ​របស់​អ្នក​បានទេ អ្នកជា​មនុស្ស​មាន​សន្តា​ន​ចិត្តល្អ​ណាស់​។ យើង​សូមអោយ​អ្នកមាន​សុខភាព​ល្អ និង​ឆាប់​កម្ចាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចេញពី​ប្រទេស​របស់​អ្នក​។ សូម​អរគុណ​អ្នក​ទាំងអស់គ្នា » ៕ ដោយ​៖​កូ​ឡាប​

spot_img
×