Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហិង្សាក្នុងគ្រួសារឈានដល់ការដុតសម្លាប់ទាំងរស់ ,ប្តីស្លាប់ក្នុងភ្លើង ឯប្រពន្ធរត់គេចខ្លួនរួចពីក្រញ៉ាំប្តីកំណាច

spot_img

ក្រចេះ៖ បុរសជាប្តីដែលមានចរឹកសាហាវឃោរឃៅម្នាក់ បានព្យាយាមចាប់ប្រពន្ឋ ដុតសម្លាប់ទាំងរស់ជាមួយគ្នា នៅនិងលើផ្ទះមួយខ្នង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ។

ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ដើមចមដែលឈានឲ្យមានអំពើហិង្សានេះ ក៏ព្រោះតែបុរសជាប្តីស្រវឹងស្រា និងខឹងសុំលុយប្រពន្ឋទៅលេងស្រុកមុនថ្ងៃ ចូលឆ្នាំមិនបានគ្រប់ចំនួន។

តែយ៉ាងណាក្នុងករណីនេះ ស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះឌៀប រ៉ា អាយុ៥២ឆ្នាំ បានគេចផុតពីការស្លាប់ដោយសារបានរត់ចុះពីលើផ្ទះមកក្រោមទាន់ ចំណែកឯបុរសដៃដល់ជាប្តីឈ្មោះ ឌី ឃ្វា អាយុ៥៦ឆ្នាំ ដែលបានយកសាំងចាក់លើភួយប៉ុនប៉ងដុតសម្លាប់ប្រពន្ឋនិងខ្លួននោះ គឺបានស្លាប់ម្នាក់ឯងដោយមិនមានអ្នកណាជួយទាន់ ក្នុងអណ្តាតភ្លើងយ៉ាងសន្ឋោសន្ឋៅជាមួយនឹងផ្ទះឈើប្រក់ក្បឿង១ខ្នង មាន២ដំបូល ដែលទើបសាងសង់រួចកាលពីពេលថ្មីៗ។

ស្រ្តីរងគ្រោះជាស្រ្តីមេម៉ាយកូន៤នាក់ និងទើបតែធ្វើពិធីសែនព្រេនយកបុរសដៃដល់ធ្វើជាប្តីកាលពីប៉ុន្មានខែមុននេះ។ កន្លងមកគ្រួសារនេះតែងតែមានការទំនាស់ក្នុងគ្រួសារនៅពេលបុរសជាប្តីផឹកស្រាស្រវឹង៕ ដោយ៖កូឡាប

spot_img
×