Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅសិង្ហបុរីខណៈធ្វើ​ដំណើរ​តាម​រថ​ភ្លើង ឬ ឡាន​ក្រុង ចូរ​ចំណាំ​មុខប៉ិ​នេះ ពុំ​នោះ​សោត​ប្រយ័ត្ន​​«ពស់វែក»​​​ស្វែង​រក…ភ្លៅ! (មានវីដេអូ)

spot_img

នារីវ័យក្មេងម្នាក់បានក្លាយជាជនរងគ្រោះ នៃជនកំហូចវ័យ​ចំណាស់​ម្នាក់ ខណៈធ្វើដំណើរនៅ​ក្នុងរថយន្ត​ក្នុងប្រទេសសិង្ហបុរី ហើយនាងពុំហ៊ាន​ប្រតិកម្ម​ចំពោះ​អំពើបៀត​បៀន​របស់បុរសនេះទេ ។ ទោះយ៉ាងណា អ្នកដំណើរម្នាក់​មាន​ឈ្មោះ Winna Chin បានព្យាយាម​ថត​វីដេអូ​មួយ​យ៉ាងខ្លី ដោយបង្ហាញឲ្យឃើញ​បុរស​ក្បាល​កញ្ចេះ​រូប​នោះ រំកិល​ដៃ​សន្សឹមៗ​សំដៅ​សាច់​ភ្លៅ​ដ៏​ទ្រលក់​ទ្រលន់របស់នាង ។

ចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន Chin និយាយថា នាងក៏មានការភ័យខ្លាច​ដូច​ជន​រង​គ្រោះ​ផងដែរ ដោយ​បារម្ភខ្លាច​ក្រែង​បុរស​រូប​នោះ​ប្រើ​អំពើហិង្សា​មក​លើ​ពួកគេ ប្រសិនពួកគេហ៊ានតែនិយាយ ឬ ប្រតិកម្ម​អំពី​រឿង​នេះ ។ ទោះយ៉ាងណា Chin បានគិត​ឃើញ​វិធី​ឲ្យ​នារី​រង​គ្រោះ​ឲ្យក្រោកឈរ ហើយចាក​ចេញ​ពី​បុរស​នោះ​ជំនួសវិញ ។

ប៉ុន្តែ នាងពុំក្រោកឡើងទេ និងតាម​ត្រឹម​ជ្រើស​រើសរំកិលខ្លួនទៅកៀកមិត្តភក្តិស្រីរបស់នាង ។ ទោះយ៉ាងណា Chin និយាយថា ដៃគូរបស់នារីរងគ្រោះបានទះដៃបុរសនោះ ដើម្បីបញ្ឈប់សកម្មភាពរបស់គាត់ ។

បុរសក្បាលទំពែកកំហូចរូបនេះ បន្ទាប់មកបានចុះចេញពីរថភ្លើង នៅកន្លែង​ឈប់​បន្ទាប់ និង​ពួកនាង​ក៏​បាន​ចុះ​តាម​ក្រោយ​គាត់​ផងដែរ ៕ ចន្ទី

វីដេអូផ្សេង

spot_img
×