Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អូឡាំពិក​កម្ពុជា អំពាវនាវ​ឲ្យ​កីឡាករ​កីឡាការិនី ប្រុងប្រយ័ត្ន ពី​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ ​៖ ​ស្ថិតនៅក្នុង​ស្ថានភាព ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ព្រួយបារម្ភ​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជ​ស​កីឡាករ​កីឡាការិនី​ទូទាំងប្រទេស សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​រក្សា​នូវ​អនាម័យ​គ្រប់ពេលវេលា គឺ​លាង​សម្អាត​ដៃ​ជាប្រចាំ ពាក់​ម៉ាស់ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល នៅក្នុង​មូលដ្ឋាន​។ ការអំពាវនាវ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម​បណ្ឌិត​ចូលរួម​លេង​កីឡាវាយកូនគោល នៅ​ទីលាន​ហ្គ្រែ​ន​ភ្នំពេញ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការរក្សា​អនាម័យ​ខ្ពស់​តាម​ការអំពាវនាវ​រប​ស់​ក្រសួងសុខាភិបាល វា​នឹង​ជួយ​ឲ្យ​យើង​អាច​ការពារ​បាន​ក្នុង​កម្រិត​ខ្ពស់បំផុត​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​អ្វីដែល​ពិសេស​ទៅទៀត​នោះ គឺ​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា​ជាប្រចាំ ដើម្បី​ថាមពល​កម្លាំង​កាន់តែ​រឹងមាំ និង​ធ្វើ​ឲ្យ​សុខភាព​យើង​ល្អ អាច​ទប់ស្កាត់​ការកើត​ជំងឺ​មួយចំនួន​ផងដែរ​។ ទន្ទឹម​ជាមួយគ្នានេះ ប្រធាន​អូឡាំពិក​កម្ពុជា​ក៏បាន​អំពាវនាវ​យ៉ាងទទូច ចំពោះ​បងប្អូន​ពលករ ដែល​ទើប​ត្រឡប់​មកពី​បម្រើ​ការងារ​នៅក្រៅ​ប្រទេស សូម​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​រយៈពេល​១៤​ថ្ងៃ តាមដាន​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ករណី​ឆ្លង​។

​ជាមួយគ្នានេះ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ កីឡាការិនី ដែល​រំសាយ​ពី​ក្រុម​ជម្រើសជាតិ​បណ្តោះអាសន្ន ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​រក្សា​សុខភាព​ឲ្យ​បានល្អ ពិសេស​អនុវត្ត​ការការពារ​អនាម័យ​លាងដៃ​នឹង​សាប៊ូ ឬ​អាកុល និង​ហ្វឹកហាត់​កីឡា​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ជាប្រចាំ ដើម្បី​បង្កើន​សិទ្ធ​ផល​កុំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំងពេក នៅក្នុង​ឱកាស​សម្រាក អំឡុង​កកើតឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ សាលារៀន​គ្រប់​កម្រិត​ទូទាំងប្រទេស​ត្រូវបាន​ក្រសួង​អប់រំ​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន ពិសេស​កម្មវិធី​ជួបជុំ​ធំៗ ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន បានប្រកាស​លុបចោល​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ ។

​រហូត​ម៉ោង ៨:២០​នាទី​ព្រឹក ថ្ងៃទី ២៩ មីនា ២០២០ រក​ឃេ​ី​ញ​អ្នកជំងឺ COVID-19 ១​នាក់​ទៀត (​ភេទ​ស្រី​ជនជាតិខ្មែរ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​វិជ្ជមាន COVID-19)​សរុប​ទាំងអស់​ប្រទេស​យេ​ី​ង​មាន​ចំនួន ១០៣ ករណី និង យេ​ី​ង​បាន​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ចំនួន ៨​នាក់​ទៀត សរុប ២១​នាក់ ស្លាប់​គ្មាន ។ យេ​ី​ង​ពុំទាន់​រក​ឃេ​ី​ញ​ភ័ស្តុតាង​បញ្ជាក់ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ឡេ​ី​យ​ទេ តែ​លទ្ធភាព​នឹង​អាច​កេ​ី​ត​មាន​ឡេ​ី​ង ៕​ដោយ​៖​កូ​ឡាប​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ចេញ​សេចក្តីជូនដំណឹង ស្តីពី​ដំបូន្មាន ក្នុងដំណាក់កាល​ផ្អាក​សកម្មភាព​ហ្វឹកហាត់ សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖​

spot_img
×