Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នៃ​ស្នងការ​រា​ធានី​-​ខេត្ត​ទូទាំងប្រទេស ចាប់​ឃាត់ខ្លួន និង​រឹបអូស​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រក​ជំងឺ Covid-19

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល នៃ​ស្នងការ​រា​ធានី​-​ខេត្ត​ទូទាំងប្រទេស ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន និង​ឱសថស្ថាន​ណា ដែល​លក់​ឧបករណ៍​ធ្វើ​ធ្វើ​តេ​ស្តិ៍​រក​ជំងឺ Covid-19 ។​

​ការចេញ​បទបញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ Covid-19 នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ប្រសាសន៍ថា​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត​ទាំង​២៥ អនុវត្ត​បន្ទាន់ កន្លែង​ណា​ដែលមាន​លក់​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​ខូ​វីដ​១៩ សុំ​ឃាត់​មនុស្ស ហើយ​ដកហូត​សម្ភារៈ​បន្ទាន់ ហើយ​រាយការណ៍​ឡើង​មកលើ​។ ចាត់ការ​បន្ទាន់​ភ្លាម​សហការ​ជាមួយ​ព្រះរាជអាជ្ញា សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​នៅ​ខេត្ត​នោះ​ផ្ទាល់​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែង​សារ​ប្រាប់​អ្នកសារព័ត៌មាន តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃអាទិត្យ​នេះ​ថា ចំពោះ​ការលើកឡើង​ពី​ការប្រើប្រាស់ rapid test លើ​បុគ្គល​នីមួយៗ ដោយ​ខ្លួនឯង​នោះ គឺ​ក្រសួងសុខាភិបាល​មិនទាន់​អនុញ្ញាត​នៅឡើយ​ទេ ដោយ​យើង​មិនទាន់ មានការ​បញ្ជាក់​ណាមួយ​នៅឡើយ ពី​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​អនុញ្ញាត​ឲ្យ​ប្រើ rapid test នេះ​។

​លោកជំទាវ​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍ថា “​គេ​កំពុងតែ​បង្កើនល្បឿន​ក្នុងការ​ធ្វើ validation សង្ឃឹមថា នឹង​ទទួលបាន​ការបញ្ជា​ក់នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ ជាការ​ពិត បើ​អាច​ប្រើ​បានជា​ការល្អ​ណាស់ តែ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ចម្លង​ចូលទៅក្នុង​សហគមន៍ ចំពោះ​ភាពមិន​ទាន់​ច្បាស់លាស់​នៃ​តេស្ត​នេះដែរ​”​។

​លោកជំទាវ បាន​លើកឡើងថា ប្រទេស​នីមួយៗ បាន​ខិតខំ​ផលិត​តេស្ត​បែបនេះ​ច្រើន ហើយ​សុទ្ធតែ​ស្ថិតនៅលើ​ការសាកល្បង​ទាំងអស់​។

​យើង​បាន​គិតគូរ​ពី​បញ្ហា​នេះ មុននឹង​តេស្ត​ទាំងនេះ លេចមុខ​មក​ម្លេះ តែ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ ដោយ​ជាយថាហេតុ យើង​តែងតែ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ ប្រសិនបើ​បុគ្គល​ម្នាក់ ដែលមាន​វីរុស​កូ​វីដ​១៩ តែ​ដល់​ធ្វើតេស្ត​រហ័ស​នេះ​ទៅ បែរជា​ឃើញ​មិនមាន​វីរុស​កូ​វីដ​១៩​ទៅវិញ អ្នក​ដែលមាន​វីរុស​នេះ នឹងមាន​ការចម្លង​ទៅ​សហគមន៍​ដែល​ពិបាក​នឹង​គ្រប់គ្រង​ណាស់​។ អរគុណ​នូវ​រាល់​ការ​ផ្តល់យោបល់​លើ​បញ្ហា​នេះ ខ្ញុំ​ក៏​ចង់​ជម្រាបជូន​ថា ក្រសួងសុខាភិបាល នឹង​យកចិត្តទុកដាក់​ជាទីបំផុត លើ​វិធានការ​និង​មធ្យោបាយ​នានា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូ​វីដ​១៩​នេះ ក្នុងនោះ​ក៏មាន​របៀប​នៃ​ការធ្វើ​តេស្ត​បែប​រហ័ស​នេះដែរ ហើយ​យើង​សង្ឃឹមថា នឹងមាន​ការណែនាំ​ឆាប់ៗ​នេះ នូវ​តេស្ត​ប្រភេទ​ណា បែបណា ដែល​យើង​អាច​យកមកប្រើ​ប្រាស់​បាន ប៉ុន្តែ មិនមែន​សម្រាប់​ការផ្សាយ​លក់ដូរ​បែប​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រ​សូង​សុខាភិបាល​នោះដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×