Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី ត្រូវ​ប៉ូលិស​ផាកពិន័យ ដោយសារ​បើករថយន្ត​លើស​ល្បឿន​កំណត់​

spot_img

​ស្ទឹងត្រែង​៖ បើទោះបីជា​តំណាងរាស្ត្រ និង​រាស្ត្រ​ក៏ ត្រូវតែ​គោរព​ច្បាប់​ដោយ​ស្មើភាព តម្លាភាព គ្មាន​ការ​លម្អៀង​ថា​អ្នកធំ អ្នកមានអំណាច អ្នកតូច ឬក៏​ជន​សាមញ្ញ​នោះឡើយ​។​

​ជាក់ស្តែង​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​កូន​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ទទួលរង​ការពិន័យ​ទៀត ហើយ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី ​២៩ ​ខែមីនា​ នៅឯ​ស្រុក​ពញាក្រែក ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី តែងតែ​លើកទឹកចិត្ត​ឱ្យ​សមត្ថកិច្ច​ពិន័យ​គាត់​តាមច្បាប់ នៅពេល​ឃើញ​គាត់​ធ្វើ​ខុស​លើ​ដង​វិថី​។

​តាម​ប្រភពព័ត៌មាន​ការពិន័យ​ព្រឹក​នេះ ព្រោះតែ​ការបើក​លើស​ល្បឿន​កំណត់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា “​សូម​អរគុណ​ចំពោះ​ការគោរព​ច្បាប់​ចរាចរណ៍ ដោយ​ផ្តើមចេញពី​យើងទាំងអស់គ្នា​។ ដោយ​មិន​គិតពី​តួនាទី​ភារកិច្ច ឬ ឋានៈ ណាក៏ដោយ​។ ដើម្បី​តែ​សុវត្ថិភាព​របស់​យើងទាំងអស់គ្នា​”​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “ថ្ងៃមុន​ភ្នំពេញ​ថ្ងៃនេះ​ខេត្ត​​អរគុណ​ពូៗ​ប៉ូលីស​ដែល​បាន​ណែនាំ​និង​អនុវត្ត​ច្បាប់​សម្រាប់សុវត្ថិភាព​ប្រជា​ពលរ​ដ្ធ​គ្រប់ៗ​រូប​”៕ ដោយ​៖​កូ​ឡាប​

spot_img
×