Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាក់​ចាប់បាន​ក្រុម​ចាប់​កូន​សត្វ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ចំនួន​៣​នាក់ និង ​៥ ​នាក់​ទៀត​រត់​បាត់​

spot_img

​ស្ទាក់​ចាប់បាន​ក្រុម​ចាប់​កូន​សត្វ​មាន​គ្នា​៨​នាក់ និង​វត្ថុតាង​បាន ចំនួន​៦​កា​រ៉ុង ដែលមាន​សត្វ​ស្លាប​ទឹក​សត្វ​រនាល​ពណ៍ សរុប​ចំនួន​៣៨​ក្បាល ព្រមទាំង​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​ជនល្មើស​រត់​រួចខ្លួន ចំនួន ៥​នាក់​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​។​

​ប្រភព​ដដែល​បាន​បន្តថា នាយ​ប់ ថ្ងៃ​សៅរ៍​ទី​២៨ ខែមីនា ឆ្នាំ​២០២០ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​លោក​ប្រធាន​ស្នាក់ការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ស្ម័គ្រចិត្ត​សហគមន៍​សរុប ចំនួន​១៦​នាក់ ចុះ​ល្បាត និង​ទប់ស្កាត់​បទ​ល្មេី​ស​នៅត្រង់ចំណុច​រាន​៤៩ លុះដល់​វេលា​ម៉ោង​១២:៥០ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រុមការងារ ស្ទាក់​ចាប់បាន​ក្រុម​ចាប់​កូន​សត្វ​មាន​គ្នា​៨​នាក់ និង​វត្ថុតាង​បាន ចំនួន​៦​កា​រ៉ុង ដែលមាន​សត្វ​ស្លាប​ទឹក​សត្វ​រនាល​ពណ៍ សរុប​ចំនួន​៣៨​ក្បាល ព្រមទាំង​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​ជនល្មើស​រត់​រួចខ្លួន ចំនួន ៥​នាក់ (​នេះ​ជា​លើក​ទី​ពីរ កាលពីរ​អាទិត្យ​មុន​យើង​ស្ទាក់​ចាប់បាន​សត្វ​៨​ការុង​ស្មើ​និង​១២៣​ក្បាល​ងាប់​)​បន្ទាប់មក​ក្រុមការងារ​បា​នប​ញ្ចូ​ន​ជន​ល្មេី​សនឹង​វត្ថុតាង​ដេី​ម្បី​ធ្វេី​កំណត់ហេតុ និង​រៀបចំ​នីតិវិធី​បញ្ជូនទៅ​តុលាការ​៕ ដោយ​៖​កូ​ឡាប​

spot_img
×