Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មិនបាន​ល្អប្រសើរ មានរឿង​រំខាន​ចិត្តជា​ច្រើន ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​កំហុស​កើតឡើង​។ ថ្ងៃនេះ​ពុំ​សមប្រកប​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី ព្រោះ​ប្រឈម​នឹង​ការខាតបង់​។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ព្រោះ​វា​អាចជា​ដើមចម​នាំ​ឲ្យ​មនោសញ្ចេតនា​អ្នក​ទាំង​២ ត្រូវ​រង្គោះរង្គើ​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​ងាយ​បរាជ័យ​ដោយសារ​ភាព​ឆេវឆាវ​របស់​អ្នក​ចាំបាច់​ត្រូវ​នឹងនរ ប្រមូលផ្តុំ​ចិត្តគំនិត​ទើប​គ្រប់យ៉ាង​អាច​ប្រព្រឹត្តទៅ​រលូន​។ ហិរញ្ញវត្ថុ ធម្មតា ពុំមាន​ឱកាស​រក​បន្ថែ​ម​។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​ទំនាក់ទំនង​អ្នក​ទាំង​២ ទើប​ស្នេហា​កាន់តែ​កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម​។ ការងារ​អាស្រ័យ​ដោយ​សមត្ថភាព​ការទូត​របស់ខ្លួន អ្នកនឹង​មានឱកាស​បាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត អតិថិជន​គាំទ្រ​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ ដោយ​ប្រថុយប្រថាន គួរ​ឲ្យ​ល្មម​នឹង​សមត្ថភាព​ខ្លួន​។ មនោសញ្ចេតនា ល្អប្រសើរ​មាន​ភាព​សុខដុម​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​សហការ​ជាមួយ​ដៃគូ​ថ្មី កុំ​បោះបង់​ឱកាស​។ ទម្លាប់​ចាយប្រាក់​មិនដឹង​មុខមាត់​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខ្វះខាត​ជាប្រចាំ​។ មនោសញ្ចេតនា ពេល​ឯកោ ទើប​អ្នក​យល់ និង​ឲ្យ​តម្លៃ​ពេលវេលា​ជួបជុំគ្នា​ប្រកបដោយ​សុភមង្គល​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ គ្រប់​ផែនការ​សុទ្ធតែ​រីកចម្រើន​ល្អ ជួប​ការលំបាក​តែងមាន​អ្នក​ជួយ​។ ថ្ងៃនេះ​យីអ៊ុន​កំពុង​ធ្លាក់ចុះ មិន​សមស្រប​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា គួរ​និយាយប្រាប់​គូស្នេហ៍​ឲ្យ​យល់​នូវ​អ្វីដែល​អ្នក​កំពុង​រង​សម្ពាធ កុំ​ឲ្យ​គេ​មាន​អារម្មណ៍មិនល្អ​ចំពោះ​អ្នក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​មាន​ដំណឹង​ទៅ​បេសកកម្ម ឬ​ប្តូរ​ការងារ​ថ្មី ថ្ងៃនេះ​មាន​ផល​ល្អ​សម្រាប់​ការចរចា​។ ពុំមាន​សំណាង​ត្រូវ​ឆ្នោត ដូច្នេះ​កុំ​ប្រថុយ​លេង​ឲ្យ​សោះ​។ មនោសញ្ចេតនា ពេលវេលា​មួយផ្នែកធំ​របស់​អ្នក គឺ​សម្រាប់​ការងារ ហេតុនេះ​រឿង​មនោសញ្ចេតនា​គឺ​ពុំបាន​ដូច​ចិត្ត​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ច្រើន ដើម្បី​បង្កើន​ចំនួន​អតិថិជន​, សម្រេច​បានល្អ​គ្រប់​កិច្ចការ​។ ថ្ងៃនេះ​រកស៊ី​ធ្វើ​ធ្វី​ក៏​កាក់កប​ទាំងអស់ ចំណូល​ចូល​យ៉ាងច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួររៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាតបាត សកម្ម​ចូលរួម​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​អ្នកនឹង​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អ ដោយសារ​អ្នកមាន​ចិត្ត​សប្បាយរីករាយ​ក្នុងការ​បំពេញភារកិច្ច​ដែល​ខ្លួន​ចូលចិត្ត​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី តែ​ត្រូវ​ប្រយ័ត្ន​កុំ​ដោយសារតែ​រឿង​លុយកាក់ បង្កទំនាស់​ជាមួយ​អ្នកដទៃ​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​ការលំបាក​ច្រើន ធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍ ត្រូវ​នឹងនរ​ពង្រឹងស្មារតី រក​ទិស​ដោះស្រាយ​។ ថ្ងៃនេះ​ងាយ​មានការ​ខាតបង់​ប្រាក់ ហេតុនេះ​ល្អ​បំផុត​មិនត្រូវ​វិនិយោគ​។ មនោសញ្ចេតនា ការងារ​មិន​ប្រសើរ ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ ងាយ​បង្ក​ការប៉ះទង្គិច​ជាមួយ​គូស្នេហ៍ នាំ​ឲ្យ​កើតមាន​ការឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ មិន​ស្ថិរភាព អាច​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ការប្រែប្រួល​ធំ ត្រូវ​ត្រៀម​ផ្លូវចិត្ត​។ ថ្មីៗ​នេះ​អ្នក​មានរឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​មានការ​លំបាក​។ មនោសញ្ចេតនា ដោយ​គ្រាន់តែ​មានរឿង​តូច​មួយ ក៏​ធ្វើ​ឲ្យ​អ្នក​ទាំង​២ ឈ្លោះ​គ្នា​ដែរ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្ត​ទៅដោយ​រលូន​ជួប​ការលំបាក​តែងមាន​អ្នក​ជួយ​យកអាសា​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​ដំណើរការ​ដោយ​ជោគជ័យ នាំមក​នូវ​ទិន្នផល​ខ្ពស់​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ ដោយសារ​ភាពស្ទាក់ស្ទើរ អល់អែក​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាសល្អ​ក្នុង​ការងារ​។ ចំណូល​មិនសូវ​គាប់ប្រសើរ ត្រូវ​ចេះ​ត្បិតត្បៀត​ក្នុងការ​ចាយវាយ​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​សក្តិសម​នឹង​ខ្លួន តែដោយសារ​គ្មាន​ភាពជឿជាក់​លើ​ខ្លួនឯង នាំ​ឲ្យ​បាត់បង់​ឱកាស​នោះ​វិញ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×