Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាជាតិ​បើក​សម័យប្រជុំ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​រដ្ឋសភាជា​វិសាមញ្ញ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ៨:០០​នាទី ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា​ពេល​ផ្តើម​សម័យប្រជុំ​ចំនួន ១២១​រូប​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​អង្គ​ប្រជុំបាន​លើកយក​របៀបវារៈ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្នុង​រដ្ឋមន្ត្រី​ចំនួន​៥​ក្រសួង ត្រូវបាន​ផ្លាស់ប្តូរ​តំណែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ បានសម្រេច​ផ្ញើ​បញ្ជី​ឈ្មោះ សមាសភាព​រាជរដ្ឋាភិបាល​មួយចំនួន ដែល​ត្រូវ​ផ្លាស់ប្តូរ​ថ្មី​ទៅកាន់​រដ្ឋសភា ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត​ពី​សមាជិកសភា​។​

​នៅ​ថ្ងៃទី​២៧ ខែមីនា គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏បាន​សម្រេច​លើកយក​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក​បើក​កិច្ចពិភាក្សា និង​សម្រេច​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×