Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ២៤​ម៉ោង មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច​ចំនួន​ជាង ៥០០​នាក់​

spot_img

​ស្ថានភាព​នៅ​អា​មេ​រិច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៥៨១​នាក់​ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ដោយ សកលវិទ្យា​ល័យ Johns Hopkins​។​

​តួលេខ​អ្នកស្លាប់​នេះ កើនឡើង​ច្រើនជាង​ថ្ងៃ​សោ​រ៍ ដែលមាន​ត្រឹមតែ ៤៥៣​នាក់​ប៉ុណ្ណោះ ហើយ​រហូតមក​ដល់ពេលនេះ អា​មេ​រិច​មាន​អ្នកស្លាប់​សរុប​ចំនួន ២.៤០៩​នាក់​។​

​ក្រៅពី​អ្នកស្លាប់ ក៏មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២១.៣៣៣​នាក់​ផងដែរ ក្នុង​រយៈពេល ១​ថ្ងៃ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់​ចំនួន ១៣៦.៨៨០​នាក់​។

​សូមបញ្ជាក់ថា ការផ្ទុះ​រាតត្បាត​វីរុស​មរណៈ​នេះ​នៅ​អា​មេ​រិច កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​បច្ចុប្បន្ន អា​មេ​រិច​នៅ​ឈរ​តំណែង​លេខ ១​ជា​ប្រទេស​ដែលមាន​ឆ្លង​វីរុស​ច្រើន​បំផុត​លើ​លោក តាម​ពីក្រោយ​ដោយ​អ៊ីតាលី (៩៧.៦៨៩​ករណី​) និង​ចិន (៨២.១៣៣​ករណី​)៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/CSSE


spot_img
×