Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព COVID-19 ហាក់​មិន​ធូរស្រាល អុីតាលី​គ្រោង​បិទ​ប្រទេស ១​ខែ​បន្ថែមទៀត​

spot_img

​អាជ្ញាធរ​អ៊ីតាលី បាន​និយាយ​ថ្ងៃអាទិត្យ​ថា ពួកគេ​នឹង​បន្ថែម​ពេលវេលា​បិទ​ប្រទេស​រយៈពេល ១​ខែ​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស ខណៈដែល​ចំនួន​អ្នកស្លាប់​បាន​កើន​ដល់ ១០.៧៧៩​នាក់ និង​អ្នក​ឆ្លង​កើន​ដល់​ជិត ១០០.០០០​នាក់​។​

​ស្ថាប័ន​ការពារ​ជន​ស៊ីវិល​បាន​ឲ្យ​ដឹងថា មាន​អ្នកស្លាប់​បន្ថែមចំនួន ៧៥៦​នាក់ នៅ​ថ្ងៃអាទិត្យ ខណៈដែល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៥.២១៧​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៩៧.៦៨៩​នាក់​។​

​សូមបញ្ជាក់ថា ប្រទេស​អ៊ីតាលី​បានប្រកាស​បិទ​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស លើកលែងតែ​កន្លែង​លក់​ថ្នាំ កន្លែង​លក់​គ្រឿង​ម្ហូប និង​កន្លែង​ចាំបាច់​មួយចំនួនទៀត អស់​រយៈពេល​ជាង ៣​សប្តាហ៍​មកហើយ ប៉ុន្តែ​ស្ថានភាព​ហាក់​មិនមាន​ភាព​ធូរស្រាល​សោះ ទើប​អាជ្ញាធរ​ប្រកាស​ពន្យារពេល​បិទ​ប្រទេស​មួយខែ​ទៀត​។​

​បច្ចុប្បន្ន អ៊ីតាលី ជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត និង​ឈរ​នៅ​តំណែង​លេខ ២ ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×