Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ព្រមាន​ថា មនុស្ស ២០០.០០០​នាក់​អាច​ស្លាប់​ដោយសារ COVID-19 នៅ​អា​មេ​រិច​

spot_img

​អ្នកជំនាញ​ជំងឺឆ្លង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អា​មេ​រិច នៅ​ថ្ងៃអាទិត្យ បានធ្វើការ​ព្រមាន​ថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា អាច​កើន​ដល់ ២០០.០០០​នាក់ និង​មាន​អ្នក​ឆ្លង​រាប់លាន​នាក់​។

​ស្ថានភាព​ឆ្លង​រាតត្បាត​នៅ​អា​មេ​រិច កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ខណៈដែល​ទីក្រុង New York, New Orleans និង​ទីក្រុង​សំខាន់ៗ​ផ្សេងៗ​ទៀត បាន​ព្រមាន​ថា ពួកគេ​នឹង​អស់​បរិក្ខារ​ពេទ្យ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី និង​ជំងឺឆ្លង បានធ្វើការ​ព្យាករណ៍ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង CNN ថា​ការ​រាតត្បាត​វីរុស អាច​នឹង​ឆក់យក​ជីវិត​មនុស្ស​ចន្លោះ ១០០.០០០ ទៅ ២០០.០០០​នាក់​នៅ​អា​មេ​រិច​។​

​បច្ចុប្បន្ន អា​មេ​រិច​មាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង ១២៣.០០០​នាក់ ដែលជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ក្នុង​លោក ខណៈដែល​អ្នកស្លាប់​កើន​លើស ២.៤០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×