Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បាន​បោះឆ្នោត​គាំទ្រ លើ​ការតែងតាំង និង​កែសម្រួល សមាសភាព​រាជរដ្ឋាភិបាល ផ្លាស់ប្តូរ​តួនាទី​រដ្ឋមន្ត្រី​មួយចំនួន​

spot_img

​ភ្នំពេញ​៖ សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ​ការតែងតាំង និង​កែសម្រួល សមាសភាព​រាជរដ្ឋាភិបាល តាម​សំណើ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ។​

​សម័យប្រជុំ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​បោះឆ្នោត​តែងតាំង ទេសរដ្ឋមន្ត្រី​មាន​ ៖

១-​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​ទេសរដ្ឋមន្ត្រី​

២-​ឯកឧត្តម ហ៊ឹម ឆែម ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកកម្ម​ពិសេស​)

៣-​ឯកឧត្តម អង្គ វង្សវឌ្ឍានា ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកកម្ម​ពិសេស​)

៤-​ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកកម្ម​ពិសេស​)

៥-​ឯកឧត្តម ពេជ្រ ប៊ុនធិន ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកកម្ម​ពិសេស​)

​ចំណែក​ការកែសម្រួល និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី មាន​៖

១-​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​

២-​ឯកឧត្តម កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​

៣-​ឯកឧត្តម ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​

៤-​ឯកឧត្តម ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​

៥-​ឯកឧត្តម ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។​

​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើងថា​ការកែសម្រួល​សមភាព​រាជរដ្ឋាភិបាល​នាពេលនេះ តម្រូវ​តាម​ការចាំបាច់ ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​ជា​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦
​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០៖​

spot_img
×