Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ទាក់​នឹង​រ៉ា​ល់​ដឹក​ជ្រូក ដួល​ចូល​កង់​រថយន្ត កិន​ស្លាប់​

spot_img

​ខេត្តស្វាយរៀង៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​រថយន្ត​ដឹក​គ្រឿងចក្រ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៦​នាទី​ល្ងាច នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវ​អេ​ឌី​ប៊ី​ក្រាល​កៅស៊ូ​ចំណុច​ភូមិ​រំដេញ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ រថយន្ត​និង​ម៉ូតូ បើក​ស្រប​ទិស​គ្នា ពី​ត្បូង​ទៅ​ទិស​ខាងជើង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ បើកបរ​ដោយ​ឈ្មោះ​យ៉ុ​ន ប្រុស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ពានមាស​ខាងលិច ឃុំ​រំ​ពុង ស្រុក​បាទី ខេត្តតាកែវ​។ ដោយឡែក​ម៉ូតូ ម៉ាកវ៉េវ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ១i 9311 ព​.​វ បើកបរ​ដោយ​ឈ្មោះ​មាង មាស ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ពោន ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង មុខរប​ដើរ​ទិញ​ជ្រូក (​ស្លាប់​កន្លែងកើតហេតុ​)​។​

​មូលហេតុ ម៉ូតូ​បើក​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ (​ទាក់​នឹង​រ៉ា​ល់​ដឹក​ជ្រូក ដួល​ចូល​កង់​រថយន្ត​)​។ រីឯ​រថយន្ត​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ចំណែក​សាកសព បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×