Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់ បង្ក​ការបាញ់បោះ​សេរី​ជិត​១០​គ្រាប់ នៅ​ម្តុំ​អតីត​បឹងកក់ ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ព័ត៌មាន​មួយ​ថា ដោយ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បុរស​ម្នាក់ ដែល​បង្ក​ការបាញ់បោះ កាលពី​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​១០​នាទី នៅ​ម្តុំ​អតីត​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​សមត្ថកិច្ច នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់ខ្លួនបាន​ហើយ និង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ អនុវត្ត​បន្ត​តាម​នីតិវីធី​ច្បាប់ ។​

​សូមបញ្ជាក់ថា មាន​រថយន្ត​ចំនួន​៣​គ្រឿង​បាន​ឈប់​នៅមុខ​មាត់ច្រក​បឹងកក់ បន្ទាប់មក​ក៏មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​បាន​ដើរ​ចូលមក​ខាងក្នុង​ម្តុំ​អតីត​បឹងកក់​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​R6 នៅ​ចំណុច​រ៉ារ​ទះ​ភ្លើង​បឹងកក់ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បានជា​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​ទៅលើ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ប៉ុន្តែ​សំណាងល្អ​ពេល​បាញ់រះ​ជាង​១០​គ្រាប់​នោះ​មិនត្រូវ​ស្ត្រី​នោះឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​នាង​ភ័យ​សន្លប់ ត្រូវបាន​អ្នកជិតខាង​នាំគ្នា​ជួយ​ធ្វើ​ចលនា​ឱ្យ ទើប​នាង​ដឹងខ្លួន​វិញ ចំណែក​ខ្មាន់កាំភ្លើង​រត់គេចខ្លួន​បាត់ ។​

​រថយន្ត​ចំនួន​៣​គ្រឿង ក្នុងនោះ​រួមមាន​១-​រថយន្ត​ម៉ាក​ព្រូស​, ២-​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន និង​៣-​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX330 រួម​នឹង​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត ។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក បានមក​ដល់ទី​តាំង​កើតហេតុ ស្រាវជ្រាវ​រកឃើញ​សម្បក​គ្រាប់​ចំនួន​៦​គ្រាប់ ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×