Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​អន្តរជាតិ​ថ្មី​មួយ នឹង​ចាប់​បើក នៅ​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ : នៅ​ថ្ងៃ ខែមីនា ឆ្នាំ​២០២០ មន្ទីរពេទ្យ​អន្តរជាតិ​ថ្មី​មួយ​បានប្រកាស​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ ដើម្បី​ផ្តល់នូវ​សេវាកម្ម ថែ​ទាំង​សុខភាព និង​ព្យាបាល​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង​ទៀតឡើយ​។

​មន្ទីរពេទ្យ ដឺ ប្រេ​ស្ទី​ហ្ស៍ ដែលជា​មន្ទីរពេទ្យ​អន្តរជាតិ គ្រប់គ្រង​ដោយ​អ្នកដឹកនាំ​ផ្នែក​ថែ​ទាំង​សុខភាព​អន្តរជាតិ កំពូល​មួយរូប​មកពី​ប្រទេស សិង្ហ​បុរី រួមជាមួយ​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ជាច្រើន​ទៀត មកពី​ប្រទេស​សិង្ហ​បុរី បារាំង និង សហរដ្ឋអាមេរិក​។​

​លោក​បណ្ឌិត​ថយ គ្រីស្តូហ្វ័រ នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ ដឺ ប្រេ​ស្ទី​ហ្ស៍ មានប្រសាសន៍ថា “​សេវាកម្ម​និង ស្តង់ដារ ដែល​យើង​នាំមក​កម្ពុជា សុទ្ធតែ​លំដាប់​អន្តរជាតិ និង​តាម​វិធីសាស្ត្រ​ថែទាំ​សុខភាព​របស់​សិង្ហ​បុរី ដោយ​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​អ្នកជំនាញ​ដ៏​ល្អ​បំផុត ជាមួយនឹង​ឧបករណ៍​ទំនើប​ចុងក្រោយ​។​

​លោក​ក៏បាន​មានប្រសាសន៍ថា “​មន្ទីរពេទ្យ​យើងខ្ញុំ មានតម្លៃ​សមរម្យ ទាប​ជាង​តម្លៃ​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហ​បុរី​។ លោក​បាន​បន្ថែមថា ចក្ខុវិស័យ​របស់​យើងខ្ញុំ គឺ​ធ្វើជា​ដៃគូ​ថែទាំ​សុខភាព​របស់លោក​អ្នក​ជា​រៀងរហូត​។ រីឯ​បេសកកម្ម​របស់​យើងខ្ញុំ គឺ​ផ្តល់​ការព្យាបាល ដែល​ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​បច្ចេកវិទ្យា សុខាភិបាល ចុងក្រោយ តាម​វិធីសាស្ត្រ​វេជ្ជសាស្ត្រ អន្តរជាតិ និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​”​។​

​ប្រជាជន​កម្ពុជា ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​សុខភាព ឬ​ត្រូវការ​ការថែទាំ​សុខភាព ដែលមាន​ជំនាញ​ខ្ពស់ មិនចាំបាច់​ធ្វើដំណើរ​ទៅ​បរទេស​ទៀតឡើយ ដោយសារតែ​មន្ទីរពេទ្យ ដី ប្រេ​ស្ទី​ហ្ស៍ ផ្តល់នូវ​សេវាកម្ម​ដែលមាន​ស្តង់ដារ ដូច​សិង្ហ​បុរី និង​ដូច​មន្ទីរពេទ្យ​អន្តរជាតិ​ផ្សេងៗ​ដែរ​។​

​មន្ទីរពេទ្យ ដី ប្រេ​ស្ទី​ហ្ស៍ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ពិនិត្យ និង​ថែទាំ​សុខភាព របស់​អ្នកជំងឺ​តាមរយៈ​សេវាកម្ម​ផ្សេងៗ​ដូចជា ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ដោយ​ការឆ្លុះ​អេកូ ថត​កាំរស្មី​អិ​ច ថត​CT ឆ្លុះ​ពិនិត្យ​សុដន់ ឆ្លុះ​ក្រពះ ឆ្លុះ​ពោះវៀនធំ សម្ភព រោគ​ស្ត្រី ផ្នែក​កុមារ និង​ការវះកាត់​ទូទៅ​។ នៅ​អំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត មន្ទីរពេទ្យ​យើងខ្ញុំ នឹង​បន្ថែម​សេវាកម្ម​មួយចំនួនទៀត​ដូចជា ផ្នែក​ត្រចៀក ច្រមុះ បំពង់ក សុខភាព​បុរស និង​ភ្នែក រីឯ​ឧបករណ៍​វេជ្ជសាស្ត្រ​វិញ គឺ​ទំនើប និង​ជា​ឧបករណ៍​ចុងក្រោយ​គេ​បង្អស់ មកពី​សហរដ្ឋអាមេរិក អាឡឺម៉ង់ និង​ជប៉ុន​។​

​លោក​បណ្ឌិត​ថយ គ្រីស្តូហ្វ័រ បាន​មានប្រសាសន៍ថា “​ទន្ទឹមនឹង​ការផ្តល់ជូន​នូវ​សេវាកម្ម​ថែទាំ និង ព្យាបាល​នៅ​ប្រទេស​កម្ពុជា យើងខ្ញុំ​នឹងធ្វើ​ការសហការ​ដោយ​ជិតស្និទ្ធ ជាមួយនឹង​ដៃគូ​ផ្នែក​សុខាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​លើកកម្ពស់​ស្តង់ដារ​នៃ​ការថែទាំ​
​សុខភាព​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​បន្ថែមទៀត​”​។​

​នៅពេល​ដែលមាន​សំណួរ​សួរថា ហេតុអ្វី​បានជា​មន្ទីរពេទ្យ ចាប់​បើក​នៅ​អំឡុងពេល​មាន​បញ្ហា​រាលដាល ជំងឺ​កូ​វីដ​១៩ និង ថា​តើ​វា​ជា​ពេល​ល្អ​ដែល​ឬទេ​? លោក​បណ្ឌិត​ថេ​យ បាន​មានប្រសាសន៍ថា “​ក្រសួងសុខាភិបាល​កម្ពុ​ជា បានកំណត់​រួចទៅហើយ នូវ​មន្ទីរពេទ្យ​មួយចំនួន សម្រាប់​ទទួល​ករណី​ជំងឺ​កូ​វីដ​១៩ ដើម្បី​ដាក់​អ្នក ជំងឺ​កូ​វីដ​ឲ្យ​ដាច់ដោយឡែក ដូច្នេះ​មន្ទីរពេទ្យ​ផ្សេងទៀត រួមទាំង ដឺ ប្រេ​ស្ទី​ហ្ស៍ អាច​ទទួល​ព្យាបាល អ្នកជំងឺ​ទូទៅ​បាន​ធម្មតា​។ ម្យ៉ាងទៀត អ្នកជំងឺ​ទូទៅ​ដូចជា​ស្ត្រី ដែលមាន​ផ្ទៃពោះ​ជាដើម មិនអាច​ទៅ​ទទួល​ការថែទាំ នៅឯ​មន្ទីរពេទ្យ​ដែល​ត្រូវបាន​ត្រៀម សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​នោះបានទេ​”​។​
​សរុបមក​មន្ទីរពេទ្យ ដី ប្រេ​ស្ទី​ហ្ស៍ មិន​ទទួល​ព្យាបាល​អ្នក​កូ​វីដ​ទេ ប៉ុន្តែ​យើងខ្ញុំ​នឹង​សហការ​ជាមួយនឹង មន្ទីរពេទ្យ ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​កំណត់ និង​ស្ថាប័ន​ផ្សេងៗ ដែល​ទាក់ទង​ជាមួយនឹង​ករណី​កូ​វីដ​។​

​ក្នុងដំណាក់កាល​ដំបូង មន្ទីរពេទ្យ ដឺ ប្រេ​ស្ទី​ហ្ស៍ នឹង​បើក​ដំណើរការ​ចាប់ពី​ម៉ោង ៧ ព្រឹក រហូតដល់​ម៉ោង ៧ យប់​។ មន្ទីរពេទ្យ​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ភ្ញៀវ​ទាំងអស់ ប៉ុន្តែ​យើងខ្ញុំ​សូម​អំពាវនាវ ឲ្យ​លោកអ្នក​ធ្វើការ ណាត់ជួប​ជាមុន ដើម្បីឱ្យ​កាន់​តែមាន​ភាពងាយស្រួល​៕ ដោយ​៖​កូ​ឡាប​

spot_img
×