Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហូ​ឡង់​រកឃើញ​ម៉ាស​មិនត្រូវ​តាម​ស្តង់ដារ​សុខភាព​រាប់ម៉ឺន​នាំចូល​ពី​ចិន​

spot_img

​មន្ត្រី​របស់​ប្រទេស​ហូ​ឡង់ បានប្រកាស​ឲ្យ​យក​ម៉ាស់​រាប់ម៉ឺន​ដែល​បាន​ចែកចាយ​ទៅកាន់​មន្ទីរពេទ្យ​ត្រឡប់មកវិញ ដោយសារតែ​មិនមាន​ស្តង់ដារ​គុណភាព​។ ម៉ាស់​ទាំងអស់​នោះបាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​សៅរ៍​។​

​ពួកគេ​បានទទួល​ម៉ាស់​ជាច្រើន​មកពី​ក្រុមហ៊ុន​ចិន​មួយ​កាលពី​ថ្ងៃទី ២១ ខែមីនា​នេះ​។​

​ពួកគេ​ទទួលបាន​ការបញ្ជាក់​ដំបូង​ថា ម៉ាស់​ទាំងនោះ​មិនត្រូវ​តាម​ស្តង់ដារ​គុណ​ទេ នៅពេល​មានការ​ត្រួតពិនិត្យ​។​

​បើតាម​សេចក្តីប្រកាស បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ម៉ាស់​មួយចំនួន​បានមក​ដល់ និង​ត្រូវបាន​ចែកចាយ​ទៅកាន់​អ្នកជំនាញ​សុខភាព ប៉ុន្តែ​ការដឹកជញ្ជូន​ម៉ាស់​មួយចំនួនទៀត​ត្រូវបាន​ផ្អាក​។​

“​ការធ្វើ​តេស្ត​លើ​ម៉ាស់​ជា​លើក​ទី ២​ក៏បាន​បង្ហាញថា វា​មិនត្រូវ​តាម​ស្តង់ដារ​សុខភាព​។ ឥឡូវនេះ គេ​បាន​សម្រេចចិត្ត​មិន​ប្រើប្រាស់​ម៉ាស់​ទាំង​នោះឡើយ​”​។​

​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ម៉ាស់​ជិត ១,៣​លាន​ដែល​គ្មាន​គុណភាព​។​

​បញ្ហា​នៃ​ម៉ាស់​នោះ​គឺថា វា​មិនអាច​បិទ​លើ​ផ្ទៃមុខ​បាន​ត្រឹមត្រូវ ឬក៏​ប្រើប្រាស់​ស្រទាប់​ចំរោះ​មិន​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង ឈ្មោះ Olivier Veran បានប្រកាសថា គាត់​បាន​កម្មង់​ម៉ាស់​ជាង ១​ពាន់​លាន មកពី​ចិន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Straitstimes​

spot_img
×