Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាយុ​៣៨ ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ជំងឺ​កូ​វីដ​ពី​ជនជាតិ​ជប៉ុន បានជា​សះស្បើយ និង​អនុញ្ញាតអោយ​ចេញពី​មន្ទីរពេទ្យ​នៅថ្ងៃនេះ​

spot_img

​សៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន អំពី​ស្ថាន​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ បាន​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​អា​យុ​៣៨ ឆ្នាំ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ ពី​ជនជាតិ​ជប៉ុន បានជា​សះស្បើយ និង​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នៅថ្ងៃនេះ​ផងដែរ​។​

​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ កូ​វីដ​១៩ ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គ្រូពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ព្យាបាល​អ្នកជំងឺ នៅក្នុង​មន្ទីរពេទ្យបង្អែក ជាពិសេស​អ្នកជំងឺ​ដែល​ផ្ទុក​វីរុស​កូ​វីដ​១៩​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាជន ជឿជាក់​ទៅលើ​ព័ត៌មាន ផ្លូវ​ការដែល​ចេញ ដោយ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងករណី​សង្ស័យ ឬ​ព័ត៌មាន​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ សូម​ទំនាក់ទំនង​តាមរយៈ​លេខ​១១៥៕​ដោយ​៖​កូ​ឡាប​

spot_img
×