Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ថៃ​ដក​លុយ ជួយ​ដល់​ប្រជាជន​ពិសេស​កម្មករ​ប្រមាណ​១៨​លាន​នាក់ រង​ផលប៉ះពាល់​ដោយ​កូ​វីដ​-១៩ រយៈពេល​៣​ខែ ក្នុង​ម្នាក់ៗ​ទទួលបាន​….

spot_img

​ប្រទេស​ថៃ​៖ ប្រជាជន​ថៃ​ជាង ១៧,២ លាន​នាក់ បាន​សម្រុក​ចុះឈ្មោះ​ដើម្បី​ទទួលបាន​ជំនួយ​ឧបត្ថម្ភ ៥​ពាន់​បាត ដែល​រដ្ឋាភិបាល​បានផ្តល់​ឲ្យ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​ដោយសារ​វីរុស​កូ​វីដ​-១៩ ។ នេះ​បើ​យោងតាម​លោក Lavaron Saengsanit ប្រធានការិយាល័យ​គោលនយោបាយ​សារពើពន្ធ ។​

​នេះ​ជា​តួលេខ​ដែល​ត្រូវបាន​បញ្ជាក់​នៅវេលា​ម៉ោង ៦ ល្ងាចម្សិលមិញ (២៩ ខែមីនា ឆ្នាំ​២០២០) នៅពេលដែល​ប្រជាជន​បាន​ចុះឈ្មោះ​នៅលើ​គេហទំព័រ​ផ្លូវការ www.เราไม่ทิ้งกัน.com ដែល​ចាប់ផ្តើម​ទទួល​ពាក្យសុំ​នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃ​សៅរ៍ (២៨ មីនា​) ។​

​លោក Lavaron បាន​បន្ថែមថា ការចុះឈ្មោះ​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចំនួន ២ លាន​ក្នុង​មួយ​ម៉ោង នៅ​ម៉ោង ១០ យប់​ថ្ងៃ​សៅរ៍ ដែលជា​បរិមាណ​មិន​នឹកស្មាន​ដល់ ដែល​អាចជា​ចំនួន​កម្មករ​សរុប​ក្រៅផ្លូវការ​ដែល​រង​ផលប៉ះពាល់​ដោយ Covid-19 ត្រូវបាន​គេ​ជឿថា​មាន​ប្រហែល ១០ លាន​នាក់​។​

​បែបនេះ លោក​ថា វា​ទំនងជា​ថា​មនុស្ស​ជាច្រើន​ទាំងនោះ​ដែល​មិនមាន​សិទ្ធិ​ទទួលបាន​ជំនួយ បាន​ឆ្លៀតឱកាស​នេះ ហើយ​នាំគ្នា​ចុះឈ្មោះ​។ ហេតុនេះ ក្រុម​របស់លោក​អាច​ត្រូវ​ដំណើរការ​ប្រព័ន្ធ​ជាមួយ​មនុស្ស​រហូតដល់ ២០ លាន​ពាក្យស្នើសុំ​ឯណោះ ។​

​លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​បាន​ដាក់ចេញ​កញ្ចប់​ថវិកា​នេះ​ជា​បន្តបន្ទាប់ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​ដោយសារ Covid-19 ទៅលើ​កម្មករ​ប៉ុណ្ណោះ​។ ក្នុងចំណោម​នោះ​គឺជា​ថវិកា​របស់​រដ្ឋាភិបាល​ចំនួន ៥០ ពាន់​លាន​បាត នឹងត្រូវ​ផ្តល់ជូន​ពលករ​ថៃ​ដែល​គ្មាន​ការងារ​ធ្វើ​ដោយសារ Covid ក្នុងនោះ​និ​យោ​ជិ​ក អ្នកធ្វើការ​ក្រៅ​ម៉ោង និង​បុគ្គលិក​ក្រៅ​ម៉ោង នឹង​ទទួលបាន​ក្នុង​ម្នាក់ៗ ៥.០០០ បាត (​ស្នើ ១៥០ ដុល្លារ​) ក្នុង​រយៈពេល ៣ ខែ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ bangkokpost)


spot_img
×